Yearendyearend1140x150

ណាតូសន្យាផ្តល់អាវុធធុនធ្ងន់បន្ថែមទៀតដល់អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ណាតូសន្យាផ្តល់អាវុធធុនធ្ងន់បន្ថែមទៀតដល់អ៊ុយក្រែន ប្រភពរូប៖ RT

ណាតូ៖ ប្រធានអង្គការណាតូ Jens Stoltenberg បាននិយាយកាលពីថ្ងៃទី១៤ នៅទីក្រុងឡាអេ ជាកន្លែងដែលលោកបានជួបជាមួយមេដឹកនាំនៃប្រទេសសមាជិកចំនួនប្រាំពីរថា អ៊ុយក្រែនគួរតែមានអាវុធធុនធ្ងន់បន្ថែមទៀត។ ដែលសំណើរនេះនឹងធ្វើការពិភាក្សានៅកិច្ចប្រជុំកំពូល NATO គ្រោងធ្វើនៅចុងខែមិថុនា។

នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបាននិយាយថា «ទាក់ទងនឹងសព្វាវុធដែលគ្រោងបញ្ជូនទៅអ៊ុយក្រែន នឹងធ្វើការពិភាក្សារួមគ្នានៅកិច្ចប្រជុំកំពូល ដោយសារណាតូមិនអាចប្រឈមមុខដោយផ្ទាល់រវាងកងទ័ពណាតូ និងរុស្ស៊ី ហើយអ្វីដែលណាតូត្រូវធ្វើគឺធានាថាអ៊ុយក្រែនអាចមានលទ្ធភាពប្រើប្រាស់សព្វាវុធចាំបាច់ទាំងអស់ ដើម្បីប្រយុទ្ធនឹងសង្គ្រាម»។

លោក Stoltenberg ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ុយអែត និងហ្វាំងឡង់ ដែលបានដាក់ពាក្យចូលរួមអង្គការណាតូ ប៉ុន្តែទំនងជាមិនត្រូវបានអញ្ជើញជាផ្លូវការឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី ២៩ និងថ្ងៃទី ៣០ ខែមិថុនានៅទីក្រុងម៉ាឌ្រីដ ដោយសារតែការជំទាស់របស់តួកគី។

ជាមួយគ្នានេះ តំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំអង្គការណាតូ Julianne Smith ត្រូវបានគេរាយការណ៍ថា បណ្តាប្រទេសណាតូកំពុងព្យាយាមសម្របខ្លួនទៅនឹងការទាមទាររបស់ទីក្រុងគៀវសម្រាប់អាវុធបន្ថែម ដែលមានការផ្លាស់ប្តូរឥតឈប់ឈរ។

ប្រធានគោលនយោបាយរបស់មន្ទីរបញ្ចកោណ លោក Colin Kahl កាលពីថ្ងៃទី១៤ បានបង្ហើបថា ពួកគេនឹងផ្គត់ផ្គង់មីស៊ីលដែលមានរយៈចម្ងាយ ៧០ គីឡូម៉ែត្រ។

ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានព្រមានថា រុស្ស៊ីនឹងវាយប្រហារគោលដៅថ្មី ប្រសិនបើអាម៉េរិកផ្ដល់អាវុធរយៈចម្ងាយឆ្ងាយឲ្យអ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង