
រុស្ស៊ី៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៤ ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបំផ្លាញអាវុធ និងឧបករណ៍យោធាមួយចំនួនធំ ដែលផ្ដល់ ដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបដល់អ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការពារជាតិលោក Igor Konashenkov បាននិយាយថា កងកម្លាំងរុស្ស៊ីក៏បានបំផ្លាញទីតាំងដាក់ពង្រាយរបស់ទាហានស៊ីឈ្នួលបរទេស។ មីស៊ីលដែលមានមូលដ្ឋានលើអាកាស បានបំផ្លាញអាវុធ និងសម្ភារៈយោធាមួយចំនួនធំ ដែលត្រូវបានប្រគល់ទៅឱ្យអ៊ុយក្រែន ដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប។
លោក Sergei Haidai ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែន Ukrinform បាននិយាយថា ការប្រយុទ្ធគ្នានៅ Sievierodonetsk បានបន្តនៅថ្ងៃចន្ទ ហើយកងកម្លាំងរុស្ស៊ី បានគ្រប់គ្រងផ្នែកភាគច្រើននៃទីក្រុង ៕