Yearendyearend1140x150

កូរ៉េខាងជើងបន្តបាញ់កាំភ្លើងធំជាច្រើនគ្រាប់ ដើម្បីជំរុញអំណាចយោធា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំកូរ៉េខាងជើង គឹម ចុងអ៊ុន

សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ បានបាញ់កាំភ្លើងធំជាច្រើនគ្រាប់នៅចន្លោះម៉ោង ៨:០៧ ដល់ម៉ោង ១១ និង០៣ នាទីព្រឹក ម៉ោងក្នុងស្រុក នៅក្នុងការបង្ហាញកម្លាំងមួយផ្សេងទៀត។ការបាញ់នេះ ធ្វើឡើងក្រោយមួយថ្ងៃបន្ទាប់ពីមេដឹកនាំគីម ជុងអ៊ុន បានប្តេជ្ញាជំរុញអំណាចយោធារបស់ប្រទេសខ្លួនផ្តាច់មុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ ប៉ុន្តែបានបន្ថែមថា ខ្លួនបានសម្រេចចិត្តចេញសេចក្តីថ្លែងការណ៍មួយនៅពេលល្ងាច ដោយសារការបាញ់ប្រហារជាប្រភេទគំរាមគំហែងមកកាន់ដែនដីកូរ៉េខាងត្បូង។

ជាមួយគ្នានេះដែរការបាញ់កាំភ្លើងធំកើតឡើងនៅពេលដែលលោក គីម ចុងអ៊ុន កាលពីថ្ងៃសៅរ៍ បានបង្ហាញនូវគោលដៅ ដើម្បីបង្កើនថាមពលយោធារបស់ប្រទេស និង ការស្រាវជ្រាវការពារជាតិ ដើម្បីការពារសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសកូរ៉េខាងជើង ដូចដែលវាបានបញ្ចប់កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ (WPF) ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង