
រុស្ស៊ី៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃ១០ បានបន្ថែមប្រាក់ចំនួន ៥៥១.៤ ពាន់លានរូប្លឹស (ជាង ៩.៥ ពាន់លានដុល្លារអាមេរិក) ទៅក្នុងមូលនិធិបម្រុងអាសន្នរបស់ខ្លួន ដែលនឹងជួយធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសមានស្ថិរភាពនៅពេលប្រឈមមុខនឹងឧបសគ្គខាងក្រៅ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលបាននិយាយថា មូលនិធិមួយផ្នែកនឹងត្រូវប្រើប្រាស់ដើម្បីអនុវត្តវិធានការនានា និងធានាបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយស្ថិរភាព ទោះបីជាកំពុងប្រឈមមុខនឹងបរិយាកាសខាងក្រៅដ៏លំបាក។
យោងតាមរបាយការណ៍របស់ Reuters ការទទួលបានប្រាក់ចំណេញដែលបានមកពីការនាំចេញប្រេង និងឧស្ម័នរបស់រុស្ស៊ី បើទោះបីជាមានទណ្ឌកម្មពីលោកខាងលិចក៏ដោយ។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergeo Lavrov បានព្យាករណ៍ថា "ការកើនឡើងនៃប្រាក់ចំណេញ" ពីការដឹកជញ្ជូនថាមពលនៅឆ្នាំនេះ ដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិច នឹងមិនធ្វើឱ្យប៉ះពាល់ដល់ការនាំចេញប្រេងរបស់រុស្ស៊ីឡើយ។
រដ្ឋាភិបាលរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គោលនយោបាយបង់ប្រាក់រូប្លឹសបានដំណើរការយ៉ាងរលូន ហើយក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នរុស្ស៊ី Gazprom មិនត្រូវបានរំពឹងថា នឹងកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នដល់អតិថិជនអឺរ៉ុបទៀតទេ។
ក្រុមហ៊ុនថាមពលមកពីប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី បាននិយាយថា ពួកគេនឹងបន្តចូលរួមជាមួយគម្រោងបង់ប្រាក់របស់រុស្ស៊ី ដើម្បីរក្សាការផ្គត់ផ្គង់ឧស្ម័ន៕