Yearendyearend1140x150

រុស្ស៊ីថាខ្លួននឹងឆ្លើយតបភ្លាមៗប្រសិនបើរងការវាយប្រហារដោយ«អាវុធចម្ងាយឆ្ងាយ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រុស្ស៊ីថាខ្លួននឹងឆ្លើយតបភ្លាមៗប្រសិនបើរងការវាយប្រហារដោយ«អាវុធចម្ងាយឆ្ងាយ» ប្រភពរូប៖ ស៊ីស៊ីធីវី

រុស្ស៊ី៖ លោក Konstantin Gavrilov ប្រធានគណៈប្រតិភូរុស្ស៊ីទទួលបន្ទុកការចរចាស្តីពីសន្តិសុខយោធា និងការគ្រប់គ្រងអាវុធនៅទីក្រុងវីយែន បាននិយាយកាលពីថ្ងៃទី៩ថា ប្រសិនបើរុស្ស៊ីត្រូវបានវាយប្រហារដោយអាវុធរយៈចម្ងាយឆ្ងាយនោះ រុស្ស៊ីនឹងឆ្លើយតបភ្លាមៗ។

ការព្រមានឆ្លើយតបភ្លាមៗនេះ ធ្វើឡើងក្រោយប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសនៅប៉ុន្មានថ្ងៃមុននេះថា សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់កញ្ចប់សព្វាវុធដែលមានតម្លៃ ៧០០ លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន រួមទាំងប្រព័ន្ធរ៉ុក្កែត M142 ផងដែរ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា ទីក្រុងមូស្គូនឹងធ្វើការវាយលុកគោលដៅថ្មីៗ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់ទីក្រុងគៀវ។ លោកបន្ថែមថា ការផ្ដល់សព្វាវុធបែបនេះទៅកាន់ទីក្រុងគៀវ មិនផ្លាស់ប្តូរអ្វីនោះទេ ប៉ុន្តែនឹងធ្វើឱ្យជម្លោះកាន់តែយូរ។

ក្រសួងការពារជាតិអ៊ុយក្រែន ក៏បានប្រកាសនាពេលថ្មីៗនេះថា ប្រទេសនេះកំពុងទទួលបានប្រព័ន្ធមីស៊ីលប្រឆាំងនាវា Harpoon ពីប្រទេសដាណឺម៉ាក អង់គ្លេស និងហូឡង់ ដើម្បីការពារខ្លួននៅក្នុងសមុទ្រខ្មៅ ខណៈដែលប្រទេសផ្សេងទៀតក៏នឹងផ្គត់ផ្គង់ឧបករណ៍ការពារក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។

ទាក់ទិននឹងការចរចាពាក់ព័ន្ធរវាងរុស្ស៊ី និងតួកគី ក្រសួងការបរទេសអ៊ុយក្រែនបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តអាចធ្វើឡើងបាន លុះត្រាតែមានការចូលរួមពីភាគីទាំងបីរួមមាន រុស្ស៊ី តួកគី និង អ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង