Cctimesw1140xh150cm copy

ប្រមុខកាទូតកម្ពុជា៖ការចាប់ដៃគ្នាប្រឆាំងកូវីដ-១៩រវាងកម្ពុជា-ចិន ឆ្លុះបញ្ចាំងពីមិត្តភាពដ៏ស្មោះត្រង់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា កម្ពុជា-ចិនគាំទ្រ និងជួយគ្នាទៅវិញទៅមក គឺបានឆ្លុះបញ្ចាំងពីមិត្តភាព និងសាមគ្គីភាពដ៏ស្មោះត្រង់រវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ។នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ។

ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ថា នៅចំពោះមុខការរីករាលដាលនៃជំងឺនេះ ប្រទេសកម្ពុជា និង ចិននៅតែរក្សាកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមក។កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានជំនួយប្រឆាំងនឹងការរាតត្បាតពីប្រទេសចិន ដោយជំនួយទាំងនេះមិនត្រឹមតែជាការផ្តល់ជូនពីរដ្ឋាភិបាលចិនប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីសហគ្រាសនិងអង្គការសង្គមស៊ីវីលជាច្រើនរបស់ប្រទេសចិន ដែលគាំទ្រដល់ការការពារនិងការរាតត្បាតនៃជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា។

បើតាមឯកឧត្តម ប្រាក់ សុខុន ប្រទេសចិនបានបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រមកប្រទេសកម្ពុជា និងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត ចែករំលែកបទពិសោធន៍និងការអនុវត្តន៍ប្រឆាំងនឹងការរីករាលដាល ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជាដើម្បីការពារករណីនាំចូលនៃជំងឺកូវីដ១៩ ហើយលោកសង្ឃឹមថាប្រទេសទាំងពីរអាចបន្តសហប្រតិបត្តិការគ្នាក្នុងទម្រង់នេះ។សម្រាប់ឯកឧត្តម កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះ ដោយកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការចែករំលែកព័ត៌មាននិងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបានផ្តល់ជំនួយដ៏មានឥទ្ធិពលដល់ប្រទេសជាច្រើន។

លោក មានប្រសាសន៍ថា៖«ការរីករាលដាលនៃជំងឺកូវីដ១៩ គឺជាសត្រូវរួមរបស់ ប្រទេសទាំងអស់នៅក្នុងពិភពលោក ហើយសហគមន៍អន្តរជាតិគួរតែរួមគ្នានិងធ្វើការជាមួយគ្នាដូចជាបញ្ហាពិភពលោកដទៃទៀតដើម្បីឈ្នះការប្រយុទ្ធនិងទប់ស្កាត់ការរីករាលដាលនេះ»។

ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យប្រទេសទាំងអស់នៅលើពិភពលោក បន្តពង្រឹងការសម្របសម្រួលនិងគាំទ្រដល់អង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោកឱ្យដើរតួនាទីយ៉ាងរឹងមាំក្នុងការជៀសផុតពីការរីករាលដាលនៃជំងឺរាតត្បាតនិងកាត់បន្ថយផលប៉ះពាល់ពីការរីករាលដាលនៃសេដ្ឋកិច្ចនិងធានាការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង