
ហាណូយ៖ វៀតណាមបានពិចារណាកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ ដើម្បីជួយសម្រួលដល់តម្លៃដែលកំពុងឡើងជាខ្លាំងដែលប៉ះពាលដល់ប្រជាជនក្នុងប្រទេសទាំងស្រុង ការពិចារណាកាត់បន្ថយពន្ធលើប្រេងឥន្ធនៈនេះធ្វើឡើងចំពេលតម្លៃប្រេងសាំងនៅវៀតណាមឡើងដល់មួយលីត្រជិត២ដុល្លា។
បច្ចុប្បន្នពន្ធគ្រប់ប្រភេទមានប្រហែល ៣០ ភាគរយនៃតម្លៃលក់រាយ រួមទាំងពន្ធនាំចូល ៨ ភាគរយ និងពន្ធលើតម្លៃបន្ថែម ១០ ភាគរយ ដែលជំរុញឲ្យតម្លៃប្រេងសាំងកើនឡើងខុសពីធម្មតា។ការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈនឹងជួយកាត់បន្ថយតម្លៃសាំង ហើយដូច្នេះកាត់បន្ថយថ្លៃដើមផលិតកម្មសម្រាប់អាជីវកម្ម និងជំរុញកំណើន" លោកបន្តថា ប្រទេសវៀតណាម ដែលជាមហាអំណាចផលិតកម្មក្នុងតំបន់ កំពុងប្រឈមមុខនឹងសម្ពាធអតិផរណាកើនឡើង ដោយសារការពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈ សម្ភារៈបរិក្ខារ ជី និងវត្ថុធាតុដើមដែលបាននាំចូល។
អតិផរណានៅតែស្ថិតក្រោមការគ្រប់គ្រងដោយតម្លៃទំនិញប្រើប្រាស់ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះបានកើនឡើងត្រឹមតែ ២.២៥ ភាគរយធៀបនឹងឆ្នាំមុនដោយប្រទេសនេះកំណត់គោលដៅអតិផរណានៅក្រោម ៤ ភាគរយសម្រាប់ឆ្នាំនេះ។
គួរបញ្ជាក់ថាក្នុងខែមេសា វៀតណាមបានកាត់បន្ថយពន្ធបរិស្ថានពាក់កណ្តាលលើប្រេងសាំង និងប្រេងម៉ាស៊ូត និងប្រេងរំអិលមកត្រឹម ២,០០០ដុង (០.០៨៦៣ ដុល្លារ) ក្នុងមួយលីត្រ និង ១,០០០ ដុងក្នុងមួយលីត្ររៀងគ្នាហើយ តម្លៃសាំងលក់រាយក្នុងប្រទេសវៀតណាមមានចន្លោះពី ៣០,២៣០ ដុង ដល់ ៣២,៨១០ ដុងក្នុងមួយលីត្រ។ ដោយវៀតណាមជាប្រទេសនាំចេញអង្ករធំទីបីរបស់ពិភពលោកបន្ទាប់ពីឥណ្ឌា និងថៃ៕