
ប៉េកាំង៖ ប្រទេសចិននាព្រឹកថ្ងៃទី ៩មិថុនានេះបានប្រកាសទិញសាច់ជ្រូកចំនួន ៤០,០០០ តោនសម្រាប់ទុនបំរុងរបស់រដ្ឋនៅថ្ងៃទី ១០ ខែមិថុនា ដើម្បីជួយសម្រួលដល់តម្លៃសាច់ជ្រូកក្នុងស្រុករបស់ប្រជាកសិករក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតស៊ីអិនអេ។
ប្រទេសចិនបានទិញសាច់ជ្រូកជាង ២០០,០០០ តោនសម្រាប់ទុនបំរុងរបស់ខ្លួនរហូតមកដល់ពេលនេះក្នុងឆ្នាំនេះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់កសិករចិញ្ចឹមជ្រូកដែលកំពុងប្រឈមនឹងតម្លៃទាប និងការកើនឡើងនៃថ្លៃដើម៕