ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គិតចាប់ពីថ្ងៃទី១៧ ខែមេសា រហូតដល់ថ្ងៃ១៦ ខែឧសភា បានផ្ដល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សរុបចំនួន៨,៤៩៨,៧៩៣ ប័ណ្ណនៅក្នុងចំណោម ៩,២០៥,៦៨១ប័ណ្ណ ស្មើនឹង៩២.៣២ភាគរយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃចន្ទទី១៦ ខែឧសភានេះ បានចេញសេចក្តីប្រកាសមួយដោយអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតបាន ត្រៀមឯកសារដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ៕
