ភ្នំពេញ៖ ដោយសារមានការសហការជាមួយCCTVPLUS(CCTV+) សារព័ត៌មានស៊ីស៊ីថាមស៍(The Cambodia China Times)បាននឹងកំពុងធ្វើការឡាយបន្តផ្ទាល់រាល់កិច្ចប្រជុំតូចធំក្នុង កិច្ចប្រជុំលើកទី៣នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ និងកិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ កំពុងប្រារព្ធធ្វើឡើងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
មហាសន្និបាតនៃសភាទាំងពីររបស់ចិន ស៊ីស៊ីថាមស៍ ឡាយផ្ទាល់តាមរយៈបណ្តាញព័ត៌មានរបស់ខ្លួនដែលកំពុងមានស្រាប់មានជាអាទិ៍ វេបសាយព័ត៌មានទាន់ហេតុការណ៍ www.cc-times.com、កម្មវីធី APPនិង បណ្តាញសង្គមផ្សេងទៀត។
ជាការកត់សម្គាល់ បណ្តាញផ្សាព្វផ្សាយទាំងអស់នេះ ទទួលបានការគាំទ្រ និង ចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ជនជាតិចិនដែលកំពុងរស់នៅរកស៊ីនៅព្រះរាជាណាចក្រកម្ពុជា និងបងប្អូនខ្មែរជាប់សែស្រឡាយចិនជាដើម។
ក្រុមការងារស៊ីស៊ីថាមស៍ (The Cambodia China Times) នឹងបន្តសហការជាមួយ CCTV+ ឡាយផ្ទាល់បន្តទៀតរហូតកម្មវិធី កិច្ចប្រជុំលើកទី៣នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ និងកិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បិទបញ្ចប់។
គួរបញ្ជាក់ថា រដ្ឋាភិបាលចិន បានចាប់បើកធ្វើមហាសន្និបាតនៃសភាប្រចាំឆ្នាំនៅថ្ងៃទី២១ ឧសភា ឆ្នាំ២០២០។សភាតំណាងប្រជាជនទូទាំងប្រទេសចិន ផ្តោតសំខាន់ទៅលើការជំរុញការត្រួតពិនិត្យចំពោះភារកិច្ចសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមចិនមហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនកំពុងបើកធ្វើនៅក្រុងប៉េកាំង ហើយគ្រោងបិទក្នុងពេលឆាប់ៗនេះផងដែរ។
សូមជម្រាប់ជូនថាស៊ីស៊ីថាមស៍(The Cambodia China Times) ជាស្ថាប័នសារព័ត៌មានមួយដែលត្រូវបានបង្កើតឡើងដោយយុវជនខ្មែរមួយក្រុមនៅខែ មករា ឆ្នាំ២០១៨ ហើយផ្សាញចេញជាភាសាចិនតាមប្រព័ន្ធ Online។ បច្ចុប្បន្នស្ថាប័នសារព័ត៌មាននេះ បានរួមបញ្ជូលគ្នាជាមួយសារព័ត៌មានភាសាចិនវ័យចំណាស់ជាងគេនៅកម្ពុជាមានឈ្មោះថា The Cammercial News ។ The Cammercial Newsត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ១៩៩៣។
បច្ចុប្បន្ន The Cambodia China Time ផ្នែកភាសាចិនចេញផ្សាយព័ត៌មានរបស់ខ្លួនតាមរយៈវេបសាយព័ត៌មានទាន់ហេតុការណ៍ និង APP ព្រមទាំងមានចេញផ្សាយជាទស្សនាវដ្តីសេដ្ឋកិច្ចប្រចាំខែដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគទុនចិននៅកម្ពុជា និងមជ្ឈដ្ឋាននានាពីគ្រប់ទិសទី។ ចំណែកThe Cammercial Newsមានចេញផ្សាយការសែតប្រចាំថ្ងៃ និង ផ្សាយព័ត៌មានតាមប្រព័ន្ធបណ្តាញសង្គម WECHAT ដែលជនជាតិចិត្តកំពុងពេញនិយមប្រើប្រាស់។
នៅដើមឆ្នាំ២០២០នេះ The Cambodia China Timesបានចាប់ផ្តើមចេញផ្សាយជាភាសាខ្មែរជាលើកដំបូងរបស់ប្រវត្តិសាស្ត្ររបស់ខ្លួន។ ការចេញផ្សាយជាភាសាខ្មែរនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរួមចំណែកជួយឱ្យទំនាក់ទំនងរវាង កម្ពុជា-ចិន កាន់តែស្អឹតរមួត និង គ្រប់ជ្រុងជ្រោយតាមបំណងប្រាថ្នារបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕
.png?1590554712)
.png?1590554792)
.png?1590554802)
.png?1590554814)
.jpg?1590554819)
.png?1590554825)
.jpg?1590554830)
.jpg?1590554836)