
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី២៧ ឩសភា ២០២០នេះ បានសម្រេចវិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខតឆ្លងដែនកម្ពុជាហេីយដែលកំពុងធ្វេីដំណេីរឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ ទេ។
តាមរយៈបណ្តាញទំព័រហ្វេសប៊ុកផ្លូវការ សម្តេចហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ "នៅថ្ងៃទី២៧ ឩសភា ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចវិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខតឆ្លងដែនកម្ពុជាហេីយដែលកំពុងធ្វេីដំណេីរឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ ទេ។ វិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។"។
ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចបានសង្កត់ធ្ងន់ថា ពេលវិលត្រឡប់មកដល់ប្រទេសវិញគឺតម្រូវអោយចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហេីយដាក់អោយស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថាតេីមានរោគឆ្លងឬអត់រោគឆ្លង ទេីបអនុញ្ញាត្តិអោយទៅលំនៅដ្ឋានវិញ៕