ភ្នំពេញ៖ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ នៅថ្ងៃទី ៩ មេសានេះ បានយកឈ្នះក្រុមជម្រើសជាតិឡាវអាយុក្រោម២៣ឆ្នាំក្នុងលទ្ធផល ៤ទល់ និង ១ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ នាប្រទេសវៀតណាម។
៤គ្រាប់របស់ក្រុមគោព្រៃជំទង់កម្ពុជានេះ ធ្វើសម្រេចដោយកីឡាករ សៀង ចន្ធា នៅនាទីទី៤ និងគ្រាប់ទី២ ជាគ្រាប់ស៊ុតបញ្ចូលទីខ្លួនឯង (OG) ពីខ្សែការពារឡាវ Anantaza នៅនាទី១៤ មុនបន្ថែម ២គ្រាប់ទៀត នៅវគ្គទី២ ដោយកីឡាករ គី រីណា នៅនាទី៦៣ និងកីឡាករ អ៊ីម សំអូន នៅនាទី៧១ ។