Cctimesw1140xh150cm copy

អ្នកធុរកិច្ចអាស៊ាន-អាម៉េរិកស្នើឱ្យកម្ពុជាកាត់បន្ថយការប្រើប្រាស់«រថយន្តចាស់ៗ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាម៉េរិក និងជួបជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ភ្នំពេញ៖ អនុប្រធានជាន់ខ្ពស់ និង នាយកគ្រប់គ្រងតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាម៉េរិក អនុវត្តគោលនយោបាយកាត់បន្ថយការប្រើ ប្រាស់រថយន្តដែលបានប្រើប្រាស់រួច ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន និង លើកកម្ពស់វិស័យឧស្សាហកម្មផលិតរថយន្តក្នុងប្រទេសកម្ពុជា។ការស្នើនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាការងារមួយរវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ។

លោក Amb. Michael Michalak អនុប្រធានជាន់ខ្ពស់ និង នាយកគ្រប់គ្រងតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាម៉េរិក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយ ក្នុងការគ្រប់គ្រងផលប៉ះពាល់ពីជំងឺកូវី៨-១៩ ជាពិសេស ការសម្រេចបាននូវការ ចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេសបានប្រមាណ ៩០% និង បានឈានដល់ការបើកដំណើរការសកម្មភាពសេដ្ឋកិច្ចបានពេញលេញនាពេលបច្ចុប្បន្ន។

បើតាមលោក Amb. Michael Michalak ជាទិសដៅទៅមុខរបស់អ្នកធុរកិច្ចអាស៊ាន-អាម៉េរិក បានស្នើរាជរដ្ឋាភិបាល ផ្តោតការយក ចិត្តទុកដាក់លើចំណុចមួយចំនួន សំដៅលើកកម្ពស់បរិយាកាសវិនិយោគក្នុងប្រទេសកម្ពុជា និង សម្រេចបាននូវ ការស្តារសេដ្ឋកិច្ចប្រកបដោយចីរភាព និង បរិយាបន្ន។

ការងារទាំងអស់នោះមានជាអាទិ៍៖ អនុវត្តគោលនយោបាយកាត់បន្ថយការប្រើ ប្រាស់រថយន្តដែលបានប្រើប្រាស់រួច ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន និងលើកកម្ពស់វិស័យ ឧស្សាហកម្មផលិតរថយន្តក្នុងប្រទេសកម្ពុជា,ជំរុញការកសាងសមត្ថភាពរបស់សហគ្រាសធុនតូច និង មធ្យម, អភិវឌ្ឍជំនាញបច្ចេកវិទ្យា និង ការទូទាត់ឌីជីថល ដើម្បីគាំទ្រដល់សេដ្ឋកិច្ចឌីជីថល,ពង្រឹងប្រសិទ្ធភាពនៃ ការប្រមូលពន្ធ,ធានានូវការផ្តល់ហិរញ្ញប្បទាន និងវិនិយោគគ្រប់គ្រាន់សម្រាប់វិស័យសុខាភិបាល និង ជំរុញការធ្វើអន្តរកាលថាមពលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។

ជាការឆ្លើយតបឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជាបានដាក់ចេញកន្លងមក រួមមាន៖ “ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥”, “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និង ជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវី ៥-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣”, “ ច្បាប់ស្តី ពីវិនិយោគថ្មី”, “ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន” ព្រមទាំងកំពុងត្រៀមដាក់ចេញនូវគោលនយោបាយ សំខាន់ៗមួយចំនួនទៀត ដូចជា “គោលនយោបាយសារពើពន្ធដើម្បីជំរុញការប្រើប្រាស់យានជំនិះដែលមិនប៉ះ ពាល់ដល់បរិស្ថាន”, “គោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល”, “ យុទ្ធសាស្រ្តអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមឆ្នាំ ២០២២-២០២៦” និង “ ផែនទីបង្ហាញផ្លូវសម្រាប់ការធានារ៉ាប់រង សុខភាពជាសកល” ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង