មន្រ្តីជំនាញ ក.ប.ប កាលពីថ្ងៃទី០៦ឧសភា បានបន្តរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈ ៩ទីតាំង និងពិន័យលើម្ចាស់ដេប៉ូប្រេង។
មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តកំពត នៅតែបន្តការពារសិទ្ធិដល់អ្នកប្រាស់ប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈ និងអំពើមិនស្មោះត្រង់ណាមួយតាមរយៈប្រតិបត្តិការត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងភូមិសាស្រ្ត នៃខេត្តខាងលើ នៅ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ។
តាមលទ្ធផល នៃការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញមិនមានអនុលោមភាពចំនួន ៩ទីតាំងក្នុងចំណោម ១៧ទីតាំងដែលបានត្រួតពិនិត្យ និងពិន័យទៅតាមនីតិវិធី។
សូមជម្រាបថា តំលៃប្រេងសាំងស៊ុបពែ១លីត្រតំលៃ៥៧៥០រៀល ប្រេងម៉ាស៊ូត១លីត្រតំលៃ៥៦៥០រៀល៕