
ហ្សាការតា៖ ឥណ្ឌូណេស៊ីនឹងហាមឃាត់ការនាំចេញតែប្រេងដូងដែលចម្រាញ់ បន្សុទ្ធ និងបន្សាបក្លិនស្អុយចាប់ពីថ្ងៃព្រហស្បតិ៍តទៅ ខណៈដែលការហាមប្រាមនេះនឹងមិនរាប់បញ្ចូលប្រេងដូងឆៅ ឬទម្រង់ផលិតផលនិស្សន្ទវត្ថុផ្សេងទៀត នេះបើតាមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់លោក Musdhalifah Machmud បាននិយាយកាលពីថ្ងៃអង្គារ។
ដោយឡែក រដ្ឋាភិបាលនឹងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះការអនុវត្តការហាមឃាត់ និងលទ្ធភាពទទួលបានប្រេងដូងចម្រាញ់ និងប្រេងដូងឆៅក្នុងស្រុក នេះបើយោងតាមបទបង្ហាញដែលរដ្ឋាភិបាលផ្តល់ជូនដល់ក្រុមហ៊ុននានា ដែលលោក Machmud បានផ្ទៀងផ្ទាត់។ យោងតាមបទបង្ហាញនោះបានបញ្ជាក់ថា៖ «ប្រសិនបើមានការខ្វះខាតប្រេងដូងចម្រាញ់នោះ ការហាមឃាត់ការនាំចេញបន្ថែមទៀតអាចត្រូវបានអនុវត្តភ្លាមៗ»៕