Cctimesw1140xh150cm copy

ចិននឹងបន្ថែមប្រព័ន្ធច្បាប់ដើម្បីការពារសន្តិសុខជាតិក្នុងតំបន់«ហុងកុង»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចប្រជុំលើកទី ៣ នៃសភាប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣។

ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទីនេះ ធ្វើការឆ្លើយតបជាមួយសំណួរអ្នកសារព័ត៌មាន ដែលទាក់ទងជាមួយនៅក្នុងកិច្ចប្រជុំលើកទី ៣ នៃសភាប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ នឹងធ្វើការត្រួតពិនិត្យសេចក្តីព្រាងសម្រេចស្តីពីការបង្កើតនិងបំពេញបន្ថែមប្រព័ន្ធច្បាប់និងយន្តការអនុវត្តដើម្បីការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង។

អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា សន្តិសុខជាតិជាមូលដ្ឋានគ្រឹះដ៏សំខាន់់ដើម្បីការពារស្ថេរភាពប្រទេសជាតិ។ ការការពារសន្តិសុខជាតិសមស្របនឹងប្រយោជន៍របស់ជនជាតិចិនទូទំាងប្រទេស ក្នុងនោះរាប់បញ្ចូលជនរួមជាតិហុងកុងផងដែរ។ កិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១៩ នៃបក្សកុម្មុយនិស្តចិនបានលើកឡើងយ៉ាងច្បាស់ថា៖“នឹងបង្កើតនិងបំពេញបន្ថែមប្រព័ន្ធច្បាប់និងយន្តការអនុវត្តដើម្បីការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង”។ តំបន់រដ្ឋបាលពិសេសហុងកុងជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានរបស់សាធារណរដ្ឋប្រជាមានិតចិន។ 

បើតាមស្ថានទូតសភាប្រជាជនទូទាំងប្រទេសចិនជាស្ថាប័នអំណាចកំពូលបំផុត។ ដោយផ្អែកលើស្ថានភាព និង សេចក្តីតម្រូវការថ្មី សភាប្រជាជនទូទាំងប្រទេសចិនប្រើប្រាស់អំណាចដែលរដ្ឋធម្មនុញ្ញប្រគល់ជូន ហើយបង្កើតនិងបំពេញបន្ថែមប្រព័ន្ធច្បាប់និងយន្តការអនុវត្តពីថ្នាក់ជាតដើម្បីការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុងិ ដើម្បីប្រកាន់ភ្ជាប់និងបំពេញបន្ថែមប្រព័ន្ធគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ វាពិតមានភាពចាំបាច់យ៉ាងខ្លាំង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ចិន ហុងកុង
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង