
ចិន៖ របាយការណ៍ការងាររដ្ឋាភិបាលដែលរដ្ឋាភិបាលចិនបានលើកជូនមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនពិភាក្សាបានបង្ហាញថា ឆ្នាំនេះ ប្រទេសចិននឹងបន្តបង្កើនកម្រិតកាត់បន្ថយពន្ធដារនិងបញ្ចុះថ្លៃសេវា ពង្រឹងគោលនយោបាយជាដំណាក់កាល ព្រមនិងផ្សារភ្ជាប់ជាមួយគោលនយោបាយជារបប ដើម្បីជួយតួអង្គទីផ្សារទទួលបានវិវឌ្ឍក្នុងស្ថានការណ៍ដ៏លំបាក តាមការប៉ាន់ប្រមាណ អាចនឹងកាត់បន្ថយពន្ធដារនិងថ្លៃសេវាចំនួនជាង២,៥ទ្រីលានយាន់ប្រាក់ចិនសម្រាប់សហគ្រាសក្នុងមួយឆ្នាំ ក្នុងន័យខិតខំប្រឹងប្រែងជួយសហគ្រាស ជាពិសេស ព្រមនិងអ្នកប្រកបរបររកស៊ីជាលក្ខណៈឯកជនឆ្លងកាត់ការលំបាក។
ទន្ទឹមនឹងនេះ ជំរុញការកាត់បន្ថយថ្លៃដើមផលិតកម្មនិងប្រកបអាជីវកម្មនៃសហគ្រាស ពង្រឹងកម្លាំងគាំទ្រផ្នែកហិរញ្ញវត្ថុ លើកទឹកចិត្តធនាគារបញ្ចុះការប្រាក់ដោយសមរម្យចំពោះសហគ្រាស ធ្វើឱ្យថ្លៃសេវាសម្រាប់ប្រមូលប្រាក់ទុនអាចធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា និងចិន៕