Yearendyearend1140x150
Img 0571

អ្នកលក់«ជ្រូកខ្វៃ»ឆ្នាំនេះត្រូវប៉ាន់ជាងឆ្នាំមុនក្រោយកូវីដធូរស្បើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រមកដឹកជ្រូកខ្វៃ/ រូបថត ស៊ីស៊ីថាមស៍

ភ្នំពេញ៖ក្នុងឱកាសពិធីបុណ្យសែនឆេងម៉េង ឬសែនផ្នូរ ការលក់ដូរ«ជ្រូកខ្វៃ»មានតម្រូវការខ្ពស់ជាងសព្វដងដែលជំរុញឱ្យអាជីវកររកស៊ីជួញដូរលក់ជ្រូកខ្វៃសប្បាយចិត្តដោយសាររកចំណូលបានច្រើន។តម្រូវការជ្រូកខ្វៃនេះ កើតឡើងក្រោយពីកម្ពុជាអាចគ្រប់គ្រងជំងឺកូវីដបានល្អតាមរយៈការចាក់វ៉ាក់សាំងការពារ។

ក្រុមអាជីវកលក់«ជ្រូកខ្វៃ»នៅផ្សារអូឫស្សីរាជធានីភ្នំពេញ បានប្រាប់ស៊ីស៊ីថាមសស៍ថា ការលក់របស់ពួកគាត់ក្នុងឆ្នាំនេះកើនឡើងជាងឆ្នាំមុនដោយក្នុងមួយថ្ងៃអាចលក់ជ្រូកបានជាង ២០ក្បាលទៅ៣០ក្បាល ខណៈជ្រូកភាគច្រើន គឺនាំចូលពីខេត្ត ស្ទឹងត្រែង ខេត្តព្រះវិហារ ដោយសាហ៊ុយក្នុងការដឹកជ្រូកមកភ្នំពេញម្តង ១៣០-១៧០ក្បាល ចំណាយអស់ថវិការប្រហែល៤លានរៀល។សម្រាប់អាជីវករ ជ្រូកតូចបំផុត អាជីវកនាំចូលក្នុងតម្លៃ៣០ម៉ឺនរៀលក្នុងមួយក្បាល ហើយអាចលក់ចេញវិញចន្លោះពី៤០ម៉ឺនរៀលទៅ ៤៥ម៉ឺនរៀល។

អាជីវករលក់ជ្រូកខ្វៃនៅអូឫស្សីមួយរូបសុំមិនបញ្ចេញឈ្មោះដែលប្រកបរបរនេះជាង៣០ឆ្នាំ ថ្លែងប្រាប់ស៊ីស៊ីថាមស៌ថា ក្នុងពិធីសែនចិនឆេងម៉េងនេះគាត់អាចលក់ជ្រូក្នុងមួយថ្ងៃបាន ៣០-៤០ក្បាល ហើយជ្រូកភាគច្រើន គឺនាំចូលពីខេត្តព្រៃវែង។អាជីវកបន្តថា ចំនួនលក់ឆ្នាំនេះបើធៀបទៅនឹងឆ្នាំមុន គឺមានសភាពខុសគ្នាឆ្ងាយ ដោយឆ្នាំមុនលក់មិនសូវដាច់ដោយសារតែកូវីដ១៩ ហើយពលរដ្ឋមួយចំនួនធំមានបញ្ហាសេដ្ឋកិច្ចដែលប៉ះពាល់ដល់ការលក់របស់អ្នកស្រីជាខ្លាំង។តែការលក់ឆ្នាំនេះមានកំណើនល្អដោយអាចរកប្រាក់ចំណេញពីការលក់ជ្រូកបានមួយក្បាល ៥-៦ម៉ឺនរៀល។

រីឯអ្នកស្រី វ៉ាន់ ថន ចាប់របរជាអ្នកលក់ជ្រូកខ្វៃ៣០ឆ្នាំជាងដែលនោះបានប្រាប់ស៊ីស៊ីថាមស៌ថា ក្នុងរដូវសែនឆេងម៉េងនេះអ្នកស្រីអាចលក់ជ្រូកក្នុងមួយថ្ងៃបាន ២០ដល់៣០ក្បាល តាមថ្ងៃហើយមួយក្បាលអ្នកស្រីអាចរកប្រាក់ចំណេញបានប្រហែល ៥ម៉ឺនរៀលតាមទម្ងន់ជ្រូក។ អ្នកស្រីបន្តថាសម្រាប់អ្នកស្រីជ្រូកភាគច្រើនគឺនាំចូលពី ខេត្តមណ្ឌលគិរី ដែលជាជ្រូកជនជាតិភាគតិចចិញ្ចឹម។

អ្នកស្រីបន្ថែមថា សន្ទុះនៃការលក់ជ្រូកក្នុងរដូវសែនឆេងម៉េងនេះ គឺលក់ដាច់ច្រើនជាងចូលឆ្នាំចិនដោយសារតែ ឆេងម៉េង ប្រជាពលរដ្ឋសែនច្រើនថ្ងៃ ដូចច្នេះការលក់កើនគួរសម។តែអ្នកស្រីបានសំណូមពរឲ្យមន្រ្តីខាងកុងស៊ុលជ្រូកមេត្តាជួយសម្រួលកុំឲ្យតម្លៃជ្រូកឡើងថ្លៃពេកដែលអាចប៉ះពាល់ដល់ពលរដ្ឋខ្មែរ។

លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ បានប្រាប់ស៊ីស៊ីថាមស៍ថា តម្រូវការសាច់ជ្រូកក្នុងឪកាសឆេងម៉េងមានការកើតឡើង១០ភាគរយដែលជ្រូកសុទ្ធតែនាំចូលពីក្នុងស្រុកទាំងអស់។ លោកបន្ថែមថា កម្ពុជាមិនមានការនាំចូលជ្រូកពីក្រៅប្រទេសនោះទេ ដោយសារកម្ពុជាយើងអាចផ្តត់ផ្គង់ខ្លួនឯងបានគ្រប់គ្រាន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង