ករណីកូវីដ១៩របស់ហុងគ្រីកើនឡើងដល់ទៅ ១ លាននាក់
ហុងគ្រី៖ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃចន្ទថា ចំនួនករណីឆ្លង COVID-១៩ នៅក្នុងប្រទេសហុងគ្រីបានកើនលើសមួយលាននាក់។ ប្រទេសនេះបានរាយការណ៍ពីករណីថ្មីចំនួន ២៧,២០៩ ក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយ ដោយធ្វើឱ្យតួលេខជាតិកើនឡើងដល់ ១,០២៥,៦៩៧ នាក់។