Cct850x100 1

ពលរដ្ឋស្លាប់ដោយជំនន់ទឹកភ្លៀងកើនដល់៤៤នាក់ គិតត្រឹមថ្ងៃទី២៧តុលា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គិតមកដល់ថ្ងៃទី២៧ ខែតុលា មានអ្នកស្លាប់ដោយ«ជំនន់ទឹកភ្លៀង»កើនដល់៤៤នាក់ បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជិត៦០ម៉ឺននាក់ ប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួនជាង១៣ម៉ឺនខ្នង សាលារៀនចំនួន៩៥១ វត្ត ៣០៧ មន្ទីរពេទ្យ ១៨ ព្រមទាំងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងដំណាំរបស់ប្រជាពលរដ្ឋជាច្រើនហិកតា។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។

យោងតាមរបាយការណ៍ចំនួនពលរដ្ឋស្លាប់ដោយជំនន់ទឹកភ្លៀង គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មានអ្នកស្លាប់កើនឡើងដល់៤៤នាក់ ក្នុងនោះមាននៅក្នុងខេត្តបន្ទាយមានជ័យ ២៦នាក់, ព្រះសីហនុ ២នាក់, ពោធិ៍សាត់ ៦នាក់, ប៉ៃលិន ១នាក់, កំពង់ធំ ៧នាក់, កំពង់ឆ្នាំង ១នាក់, ស្ទឹងត្រែង ១នាក់។

គួរបញ្ជាក់ថា គិតត្រឹមពេលបច្ចុប្បន្ននេះ មានជំនន់ទឹកភ្លៀងនៅឆ្នាំ២០២០នេះ បានបង្កឲ្យលិចលង់ចំនួន២០ រាជធានី-ខេត្ត រួមមានខេត្ត ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ៕


Khcct banner

អត្ថបទទាក់ទង