Yearendyearend1140x150

ពលរដ្ឋស្លាប់ដោយ«ជំនន់ទឹកភ្លៀង»កើនដល់៣៦នាក់គិតត្រឹមថ្ងៃទី២១តុលានេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គិតមកដល់ថ្ងៃទី២១ ខែតុលានេះ មានអ្នកស្លាប់ដោយ«ជំនន់ទឹកភ្លៀង»កើនដល់៣៦នាក់ ប៉ះពាល់សាលារៀន៧០៧ វត្ត ១៣០ មន្ទីរពេទ្យ ១៨ ព្រមទាំងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងដំណាំរបស់ប្រជាពលរដ្ឋជាច្រើនហិកតា។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។

យោងតាមរបាយការណ៍ចំនួនពលរដ្ឋស្លាប់ដោយជំនន់ទឹកភ្លៀង គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ មានអ្នកស្លាប់កើនឡើងដល់៣៦នាក់ ក្នុងនោះមាននៅក្នុងខេត្តបន្ទាយមានជ័យ ១៩នាក់, ព្រះសីហនុ ២នាក់, ពោធិ៍សាត់ ៦នាក់, ប៉ៃលិន ១នាក់, កំពង់ធំ ៦នាក់, កំពង់ឆ្នាំង ១នាក់, ស្ទឹងត្រែង ១នាក់។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង