Yearendyearend1140x150
Img 0571

រដ្ឋាភិបាលទទួល«ទឹកសុទ្ធ១ម៉ឺនកេស»ដើម្បីចែកជូនពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយទទួលទឹកសុទ្ធអរុណា កាលពីថ្ងៃទី១៦ តុលា ឆ្នាំ២០២០។

ភ្នំពេញ៖ទឹកបរិសុទ្ធ «អរុណា»ចំនួន១ម៉ឺនកេសជាអំណោយសប្បុរសធម៏ក្រុមហ៊ុនទឹកបរិសុទ្ធអរុណាកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ត្រូវបានដឹកយកទៅចែកជូនដល់ប្រជាពលរដ្ឋរងការជន់លិចជាច្រើនខ្វះទឹកបរិភោគ។

ទឹកបរិសុទ្ធទាំងនេះយកទៅចែកជូនពលរដ្ឋដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ទឹកបរិសុទ្ធនេះចែកជូនប្រជាពលរដ្ឋដែលបានជម្លៀសក្នុងមួយគ្រួសារចំនួន១កេស។

ឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បានឱ្យដឹងដែរថា ទឹកបរិសុទ្ធនេះកំពុងតែដឹកជញ្ជូនទៅកាន់គោលដៅតាមរយៈកងដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ ដឹកនាំដោយគណៈកម្មាធិការជាតិទាំងយប់។ បើតាមទេសរដ្ឋមន្រ្តី គន់ គីម ថាទឹកបរិសុទ្ធខ្លះបានដឹកដល់គោលដៅហើយ ដូចជាខេត្តពោធិ៍សាត់ជាដើម។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន លោកជាអគ្គភស្តុភាដ៏ចំណាន់ មិនថាក្នុងវិស័យកងទ័ព ឬស៊ីវិលនោះទេ សម្តេចតែងមានការត្រៀមទុកបម្រុងជាប់ជានិច្ច។ នៅពេលផ្នែកណាមួយមានតម្រូវការ សម្តេចលោកបញ្ចេញមកភ្លាមៗ។ នេះជាការគិតគូរយ៉ាងល្អិតល្អន់បំផុតនៅក្នុងការដឹកនាំរបស់សម្តេច»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋចេញពីទឹកជំនន់ជាកិច្ចការដ៏ចាំបាច់បំផុត។ ក្រៅតែពីការជួយសង្គ្រោះពីកន្លែងការជន់លិចហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរឱ្យពិនិត្យពិច័យឱ្យបានម៉ត់ចត់ទៅលើការហូបចុក និងទឹកសម្រាប់បរិភោគផងដែរ ដើម្បីបង្ការកុំឱ្យពួកគាត់កើតមានជំងឺ ឬបញ្ហាសុខភាព៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ជំនន់
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង