Yearendyearend1140x150

ទឹកបានចូលដល់ប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតហើយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានឡើងជន់លិចចំណុចមួយចំនួន ក្នុងទីតាំងភូមិសាស្ត្ររបស់ប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នាពេលនេះជំនន់ទឹកភ្លៀងបានឡើងជន់លិច នៅចំណុចគល់ស្ពានមិត្តភាពកម្ពុជា-ថៃ កំពស់ទឹកបានឡើងជិតដល់ធ្និមស្ពានហើយ ដោយឡែកគោលដៅ០៦ (ខាងក្រោយកាស៊ីណូហ្រ្គែនដាយម៉ិន) ត្រូវបានទឹកលិចទាំងស្រុង ចំពោះគោលដៅបែបបទចេញ-ចូល និងផ្នែកច្បាមការពារត្រូវបានទឹកជ្រាបចេញពីប្រព័ន្ធលូ ចូលជាបណ្ដើរៗដែរ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោងនេះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលិក រថយន្តតូចធំនៅចរាចរបាន ចំពោះប្រព័ន្ធត្រួតពិនិត្យព្រំដែន(CBMS-PISCES) ក៏នៅដំណើរការជាធម្មតាដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ជំនន់
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង