Cct850x100 1
1800px x h300px kh

អាជ្ញាធរជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព ខណៈទឹកជំនន់កើនឡើងនៅស្រុកស្រុករុក្ខគិរី

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ទឹកឡើងខ្លាំងនៅទំនប់អាងទឹកបាសាក់។
រូបភាព៖ លោក ឡៃលី 

បាត់ដំបង៖ អាជ្ញាធរ ស្រុករុក្ខគិរី ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព នៅភូមិឈូក ចំណុចបឹងតាសុក ភូមិកំរ៉ែង និងភូមិច្រាំងខ្ពស់ ឃុំបាសាក់ ដែលមានការជន់លិចដោយសារទឹកជំនន់។

បើតាមអាជ្ញាធរបានឱ្យដឹងថា បន្ទាប់ ពីទំនប់អាងទឹកបាសាក់បានឡើងយ៉ាងគំហុក ពីតំបន់ជួរភ្នំខាងលើ អាជ្ញាធរ ស្រុក រុក្ខគិរី ខេត្តបាត់ដំបងបាន ជួយជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ។

អាជ្ញាធរបញ្ជាក់ទៀតថា កាលពីថ្ងៃម្សិលមិញនេះ កម្ពស់ទឹកមានការកើនឡើងរហូតដល់៦,២ម៉ែត្រ ដូច្នេះ អាជ្ញាធរស្រុក បានអំពាវនាវ ឱ្យពលរដ្ឋដែលមានលំនៅឋាននៅតាមមាត់ស្ទឹង បង្កើនការប្រុងប្រយ័ត្នចំពោះកម្ពស់ទឹកជំនន់ ។

រូបភាព៖ លោក ឡៃលី 
រូបភាព៖ លោក ឡៃលី 


ពាក្យទាក់ទង: បាត់ដំបង ជំនន់
Khcct banner

អត្ថបទទាក់ទង