Cct850x100 1

សម្តេចហ៊ុន សែនប្រកាសជាថ្មីថាកម្ពុជាមិនអនុញ្ញាតឱ្យមានទីតាំងយោធាបរទេសនៅលើទឹកដីខ្លួន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ព្រះសីហនុ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១ មិថុនានេះ បានប្រកាសជាថ្មីថា កម្ពុជាមិនអនុញ្ញាតឱ្យមានទីតាំងយោធាបរទេសនៅលើទឹកដីខ្លួន ហើយកម្ពុជាក៏មិនបញ្ជូនកងទ័ពទៅក្រៅប្រទេស ក្រៅពីបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ការថ្លែងរបស់សម្តេចហ៊ុន សែនបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី និង ក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

បើតាមសម្តេច កម្ពុជាអត់មានយើងគ្មានគោលការណ៍ណាមួយ ដើម្បីផ្តល់ឱ្យបរទេសណាប្រើប្រាស់ផែឆ្នេររាមនោះទេ ប្រសិនបើកម្ពុជាអនុញ្ញាតឱ្យយោធាបរទេសបោះទីតាំងនៅលើទឹកដីរបស់ខ្លួន គឺវាខុសនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា។


ប្រសាសន៍របស់សម្តេចហ៊ុន សែន គឺបន្ទាប់ពីសម្តេចទទួលបានព័ត៌មានថា មានទូតមួយនៅតែបន្តនិយាយថាមូលដ្ឋានសមុទ្ររាម ត្រូវបានផ្តល់ផ្តាច់មុខឱ្យទ័ពចិន។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មូលដ្ឋានជើងទឹករាមស្វាគមន៍គ្រប់នាវាបរទេសទាំងអស់ ដែលចូលមកសំចតនិងធ្វើសមយុទ្ធជាមួយកម្ពុជា៕

ពាក្យទាក់ទង: ខេត្តព្រះសីហនុ
Khcct banner

អត្ថបទទាក់ទង