Yearendyearend1140x150

លោក គួច ចំរើន ប្ដេជ្ញា បន្តអភិវឌ្ឍសេដ្ឋកិច្ចខៀវ នៅខេត្តព្រះសីហនុតាមរយៈកម្មវិធី ICM

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
កិច្ចប្រជុំមហាសន្និបាតសមុទ្រអាស៊ីបូព៌ានៅខេត្តព្រះសីហនុ។
រូបភាព៖ ក្រសួងបរិស្ថាន 

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តអភិវឌ្ឍសេដ្ឋកិច្ចខៀវ នៅក្នុងខេត្តព្រះសីហនុ តាមរយៈកម្មវិធីICM និងគំនិតផ្តួចផ្តើមពាក់ព័ន្ធផ្សេងៗទៀត។

ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ក្រោមជាតិនៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន បានឱ្យដឹងថា វេទិកានេះ បានជួបជុំ ពិភាក្សា និងផ្លាស់ប្តូរនូវបទពិសោធ នៃការគ្រប់គ្រងតំបន់ឆ្នេរ និងសមុទ្រនៃប្រទេសនីមួយៗ សំដៅសហការរួមគ្នាថែរក្សា ការពារ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រក្នុងតំបន់ ប្រកបដោយនិរន្តរភាព។

ក្នុងនាមជាថ្នាក់ដឹកនាំប្រចាំខេត្តដ៏មានសក្តានុពលមួយនេះ ឯកឧត្តម បានអះអាងថា ក្នុងនាមជាសមាជិកបណ្តាញPNG ខេត្តព្រះសីហនុ បានអនុម័តនូវសេចក្តីប្រកាសរួម ដែលបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ពស់ នាមជារដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបន្តអភិវឌ្ឍសេដ្ឋកិច្ចខៀវ តាមរយៈកម្មវិធី ICM និងគំនិតផ្តួចផ្តើមពាក់ព័ន្ធផ្សេងៗទៀត។

លោកបានថ្លែងថា ក្នុងឆ្នាំថ្មីៗកន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុបានសហការ រៀបចំផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ និងចក្ខុវិស័យឆ្នាំ ២០៣៨ សម្រាប់រដ្ឋបាលក្រុងព្រះសីហនុ។

លោកបញ្ជាក់ថា ដើម្បីអនុវត្តនូវផែនការយុទ្ធសាស្រ្តសកម្មភាពPNLG ឆ្នាំ២០២២-២០៣០ ឱ្យមានប្រសិទ្ធភាព គឺត្រូវស្របតាមកម្មវិធីធំៗចំនួន៣ ទី១)ពង្រឹងអភិបាលកិច្ច និងភាពជាដៃគូ ទី២)ការចូលរួមអនុវត្តកម្មវិធីគ្រប់គ្រងពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) ទី៣) លើកកម្ពស់ការគ្រប់គ្រង ការវាយតម្លៃ និងការរាយការណ៍ក្នុងនាមជាសមាជិកបណ្តាញ ដើម្បីអភិវឌ្ឍសកម្មភាពប្រកបដោយចីរភាព សម្រាប់ទស្សវត្សថ្មី ជាមួយការប្ដេជ្ញាចិត្តជាថ្មីក្នុងកម្រិតតំបន់ និងអន្តរជាតិ ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍដោយចីរភាព សម្រាប់អាស៊ីបូព៌ាឆ្នាំ២០២៣-២០២៧ និងផែនការបង្ហាញផ្លូវPEMSEA ឆ្នាំ២០៣០ ក្របខណ្ឌអភិវឌ្ឍជីវៈចម្រុះ និងផែនការយុទ្ធសាស្រ្តគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ និងសមុទ្រដទៃទៀត។

គួររំលឹកថា កិច្ចប្រជុំបណ្តាញរដ្ឋបាលថ្នាក់ក្រោមជាតិនៃប្រទេសសមាជិកនៃអង្គការភាពជាដៃគូគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ ក្នុងនោះ រដ្ឋបាលខេត្ត ជាប់មាត់សមុទ្រទាំង៤ របស់កម្ពុជា រួមមាន ខេត្តព្រះសីហនុ ខេត្តកំពត កោះកុង និងកែប៕

ទេសភាពសមុទ្រ និងសំណង់អគារ នៃក្រុងព្រះសីហនុ។រូបភាព៖ ក្រសួងបរិស្ថាន 
ទេសភាពសមុទ្រ និងសំណង់អគារ នៃក្រុងព្រះសីហនុ។រូបភាព៖ ក្រសួងបរិស្ថាន 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង