Cct850x100 1
1800px x h300px kh

ក្រុមហ៊ុន៤វិនិយោគបង្កើតរោងចក្រនៅខេត្តព្រះសីហនុ និងប៉ោយប៉ែតផ្តល់ការងារចំនួន៥៤០កន្លែង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៤ បានបោះទុនវិនិយោគបង្កើតរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ទីតាំង ក្នុងខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត នឹងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋដល់ទៅ៥៤០កន្លែង។ក្រុមហ៊ុនទាំង៤នោះបានទទួល ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។

ក្រុមហ៊ុនទាំង៤នោះមាន ក្រុមហ៊ុន

MOUNTAIN FOREST PRODUCT CO., LTD. ដែលមានគម្រោងបង្កើតរោងចក្រផលិតក្តាបន្ទះ ក្តាប៉ាកេ គ្រឿងសង្ហារឹម គ្រឿងបង្គុំគ្រឿងសង្ហារឹម សម្ភារៈតុបតែងពីបន្ទះឈើ និងដុំកម្ទេចឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៥កន្លែង។

ដោយឡែក ក្រុមហ៊ុន KINGMALL INDUSTRIAL (CAMBODIA) CO., LTD. ជាគម្រោងបង្កើតរោងចក្រផលិតទ្វា បង្អួច និង ផលិតផលធ្វើអំពីអាលុយមីញ៉ូម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។

ក្នុងនោះក៏មាន គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្ត របស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD.” ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានទុនវិនិយោគប្រមាណ ៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៥កន្លែង។

ចំណែកឯនៅខេត្តព្រះសីហនុវិញ មានក្រុមហ៊ុន CAMBODIAN BIRCHEVER FURNITURE CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧,៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩០កន្លែង។

Khcct banner

អត្ថបទទាក់ទង