Yearendyearend1140x150

ខេត្តព្រះសីហនុសម្រេចផ្អាក«ការធ្វើដំណើរចេញចូលខេត្ត»ជាបណ្តោះអាសន្ន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រង្វង់មូលតោពីរ តំណាងឱ្យខេត្តព្រះសីហនុ 

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកការធ្វើដំណើរចេញចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់(ត្រូវឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ)។

រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីប្រកាសហាមប្រជាជនឱ្យផ្អាកការធ្វើដំណើរឆ្លងខេត្ត បន្ទាប់ពីការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីយប់មិញតាមរយៈសារសម្លេងបន្ទាន់មួយចំពោះចំណាត់ការបន្ទាន់ទប់ស្កាត់កូវីដ១៩។ 

ការសម្រេចនេះ គឺបន្ទាប់ពីប៉ុន្មានថ្ងៃកន្លងមកនេះ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយមានករណីឆ្លងជំងឺកូវីដ-១៩ ដល់មនុស្សដែលកំពុងរស់នៅ ធ្វើការ ប្រកបអាជីវកម្មនៅខេត្តព្រះសីហនុក្នុងចំនួនមួយគួរឱ្យព្រួយបារម្ភ។

រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមផ្អាកការធ្វើដំណើរចេញចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់(ត្រូវឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ) ។

យ៉ាងណាមិញ ការអនុវត្តបែបនេះដើម្បីទុកលទ្ធភាពឱ្យរដ្ឋបាលខេត្តគ្រប់គ្រង់បាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជាមណ្ឌលចត្តាឡីស័កឱ្យបានចប់សព្វគ្រប់សិន ទើបមានការជម្រាបជូនជាក្រោយ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ខេត្តព្រះសីហនុ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង