Yearendyearend1140x150

ស្រ្តីជនជាតិខ្មែរម្នាក់នៅ«ខេត្តព្រះសីហនុ»បានស្លាប់ដោយសារវីរុសកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីករណីស្លាប់ម្នាក់ទៀតដោយសារជំងឺកូវីដ នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ ក្នុងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅម៉ោង២ និង០០នាទី លើស្រ្តីម្នាក់អាយុ ៥៥ឆ្នាំ រស់នៅខេត្តព្រះសីហនុ។

ដោយយោងតាមរបាយការណ៍ពី «មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ» បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ ៥៥ឆ្នាំ រស់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចូលសម្រាកពេទ្យនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ នៅយប់ម៉ោង៨ និង២០នាទី ជាមួយស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ បានជួយសង្គ្រោះភ្លាមៗ ព្រមទាំងយកសំណាក ជាលទ្ធផលសំណាកបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩។

ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺមានស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យ ក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស យ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅម៉ោង២ និង០០នាទី។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺ ស្ត្រីជនជាតិខ្មែរអាយុ ៥៥ឆ្នាំ ខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារ វិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសាធារណជន បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង