Yearendyearend1140x150

ពលរដ្ឋថៃ បារម្ភថាការបើកប្រទេសថ្ងៃស្អែកនេះ នឹងផ្ទុះកូវីដម្ដងទៀត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ប្រភព៖ The nation 

ថៃ៖ តាមរយៈការស្ទង់មតិនាពេលថ្មីៗនេះបង្ហាញថា ប្រជាជនថៃជាង ៧០ ភាគរយមានការព្រួយបារម្ភថាការបើកដំណើរការប្រទេសឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា នឹងបង្កឱ្យមានរលកថ្មីនៃការឆ្លងមេរោគកូវី១៩ ជាពិសេសប្រសិនបើហាងស្រា បារ និងកន្លែងកម្សាន្តត្រូវបានបើកឡើងវិញចាប់ពីថ្ងៃទី១ ខែធ្នូ។

បើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកថៃ បានឱ្យដឹងថា ទោះយ៉ាងណាក៏ដោយ ជាងពាក់កណ្តាលនៃអ្នកឆ្លើយសំណួរបាននិយាយថា ពួកគេសង្ឃឹមថាការបើកដំណើរការប្រទេសឡើងវិញនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសថៃថើបឡើងវិញ។ ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យបាងកកពីអ្នកឆ្លើយសំណួរចំនួន១ ១៧៣ មកពីទូទាំងប្រទេស។

តាមប្រភពដដែលបន្តថា ការស្ទង់មតិបានបង្ហាញថាអ្នកចូលរួម ៤៦.៣ ភាគរយជឿថាស្ថានភាពទូទៅរបស់ប្រទេសថៃនឹងប្រសើរឡើងបន្ទាប់ពីការបើកឡើងវិញ ហើយចំនួន២៧.៥ ភាគរយទៀតជឿថាស្ថានភាពនឹងកាន់តែអាក្រក់ ក្នុងនោះមាន២៦.២ ភាគរយបាននិយាយថាគ្មានអ្វីនឹងផ្លាស់ប្តូរទេ។

ការស្ទង់មតិក៏បានសិក្សាផងដែរថាចំនួន៥១.១ភាគរយសង្ឃឹមថាសេដ្ឋកិច្ចរបស់ប្រទេសថៃនឹងប្រសើរឡើងនៅពេលដែលវាត្រូវបានបើកឡើងវិញ ខណៈដែល ៤៣.៤ ភាគរយសង្ឃឹមថាការបើកឡើងវិញនឹងជួយភោជនីយដ្ឋាន និងហាងលក់រាយ និង ៤២.៧ភាគរយសង្ឃឹមថាការបើកឡើងវិញនឹងបង្កើតការងារកាន់តែច្រើន និងបង្កើនប្រាក់ចំណូលរបស់ប្រជាជន។

ទោះជាយ៉ាងណាក៏ដោយលក្នុងចំណោមការឆ្លើយសំណួរមាន៧២ ភាគរយបាននិយាយថាពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលថាការបើកដំណើរការឡើងវិញរបស់ប្រទេសថៃនៅថ្ងៃច័ន្ទនឹងបង្កឱ្យមានការឆ្លងថ្មី ខណៈដែល ២៨ ភាគរយមានការព្រួយបារម្ភតិចតួចប៉ុណ្ណោះ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង