Cct850x100 1
1800px x h300px kh

ថៃរកឃើញវិជ្ជមានកូវីដចំនួន៧ពាន់ករណីនៅថ្ងៃអាទិត្យនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
តារាងវិជ្ជមានកូវីដ១៩នៅថៃ ចុះផ្សាយដោយកាសែត the nation នៅថ្ងៃនេះ។ 

ថៃ៖ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន៧ ,០៧៩នាក់ និងមានអ្នកស្លាប់ចំនួន៤៧នាក់នៅព្រឹកថ្ងៃអាទិត្យនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកថៃ។

បើតាមកាសែតដឹណេហ្សិន បានឱ្យដឹងថាក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ប្រទេសថៃមានអ្នកជំងឺកូវីដ១៩ថ្មីចំនួន ៧ ,០៧៩នាក់ ក្នុងនោះមាន អ្នកវិជ្ជមានចំនួន១៧១នាក់ត្រូវបានរកឃើញក្នុងពន្ធនាគារ។

តាមប្រភពដដែលបានឱ្យដឹងទៀតថា ចំនួនអ្នកស្លាប់បានកើនឡើងចំនួន ៤៧ នាក់ ខណៈដែលអ្នកជំងឺ ៦,៩១៧ នាក់ត្រូវបានព្យាបាល និងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

សូមជម្រាបជូនថា ករណីកូវីដសរុបរបស់ប្រទេសថៃ មនចំនួន២ ,០១៨, ៤១០ ក្នុងនោះមនុស្សចំនួន១, ៩០២, ៨៤៦ បានជាសះស្បើយ ចំណែកមនុស្សចំនួន៩៥, ៥២៨កំពុងសម្រាកនៅមន្ទីរពេទ្យ និង មនុស្ស២០ ,០៣៦នាក់បានស្លាប់។

ពាក្យទាក់ទង: ថៃ កូវីដ
Khcct banner

អត្ថបទទាក់ទង