Yearendyearend1140x150

«ជនបរទេស»ជាង២ពាន់នាក់កំពុងជាប់ពន្ធនាគារនៅកម្ពុជាខណៈជាង២ពាន់នាក់ទៀតត្រៀមបណ្តេញចេញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបភាពបណ្តេញចេញជនបរទេសកន្លងទៅ។

ភ្នំពេញ៖ ក្នុងប្រទេសកម្ពុជានៅពេលបច្ចុប្បន្ននេះ មាន«ជនបរទេស»ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅទូទាំងប្រទេស គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ សរុបចំនួន ២.២៤៦នាក់។ក្នុងចំណោមជាង២ពាន់នាក់នោះច្រើនជាងគេ គឺជាជនជាតិវៀតណាម ចិន និង ប្រទេសថៃ។នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ។

យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា ជនបរទេសដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅទូទាំងប្រទេសគិតត្រឹមខែធ្នូ ឆ្នាំ២០២៣ សរុបចំនួន ២.២៤៦នាក់ ស្រី ២៥១នាក់ មាន ៤៦សញ្ជាតិ (រួមមាន៖ វៀតណាម៩៤៩នាក់ (ស្រី១៧៥នាក់) ចិន៧៩៦នាក់ (ស្រី៣៣នាក់) ថៃ១២៧នាក់ (ស្រី២១នាក់) ជនជាតិចិនតៃវ៉ាន់៦៩នាក់ (ស្រី ០០នាក់) នីហ្សេរីយ៉ា៥៧នាក់ (ស្រី ០០នាក់) ។

បើតាមរបាយការណ៍ដដែល ក្នុងចំណោមអ្នកជាប់ពន្ធនាគារនៅ ជនត្រូវចោទ មានចំនួន ៧៤៩នាក់ ស្រី ៧៤នាក់ ជនជាប់ចោទ មានចំនួន ៣៤១នាក់ ស្រី ៣០នាក់ ពិរុទ្ធជន មានចំនួន ៧៨៩នាក់ ស្រី ៧៥នាក់ ទណ្ឌិត មានចំនួន ៣៦៧នាក់ ស្រី ៧២នាក់។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នអាជ្ញាធរកម្ពុជា បានឃាត់ខ្លួនជនបរទេស និងរៀបចំតាមនីតិវិធីបណ្តេញចេញ មានចំនួន ៥១២លើក ជនល្មើសចំនួន ២.១៥៩នាក់ មាន៣៩សញ្ជាតិ (ច្រើនជាងគេគឺជនជាតិចិន ១.០១១នាក់ ឥណ្ឌូនេស៊ី២៦៧នាក់ វៀតណាម ៥០៧នាក់ ថៃ៦០នាក់ ឥណ្ឌា៧៧នាក់ ជប៉ុន៥៣នាក់ នីហ្សេរីយ៉ា៣៣នាក់ ម៉ាឡេស៊ី៣២នាក់ តៃវ៉ាន់២៤នាក់ កូរ៉េខាងត្បូង២០នាក់ ហ្វីលីពីន១៦នាក់ អាមេរិក១៤នាក់ អង់គ្លេស១៤នាក់ និង២៦សញ្ជាតិទៀត មានពី០១ ដល់ ០៨នាក់)។

អាជ្ញាធរកម្ពុជា បានប្រកាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះជនបរទេសណាដែលធ្វើដំណើរចូលមកប្រទេសកម្ពុជា ក្នុងគោលបំណង សកម្មភាពលួចជ្រៀតចូលដោយខុសច្បាប់តាមច្រកសមុទ្រ ច្រករបៀងព្រំដែនគោក ការលួចធ្វើការខុសច្បាប់ (Scamming Online) សកម្មភាពជួញដូរមនុស្ស ជួញដូរពលកម្ម ការបង្ខាំងមនុស្ស ការបង្ខំឱ្យធ្វើការលើសម៉ោង និងការធ្វើទារុណកម្ម ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង