Yearendyearend1140x150

ពលរដ្ឋមីយ៉ាន់ម៉ា ៧,០០០នាក់ ដាក់VISAស្នើទៅប្រទេសថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជនជាតិមីយ៉ាន់ម៉ា តម្រង់ជួរនៅខាងក្រៅស្ថានទូតថៃ នៅទីក្រុងយ៉ាំងហ្គោន កាលពីដើមសប្តាហ៍នេះ

ថៃ៖ ជនជាតិមីយ៉ាន់ម៉ាជាង ៧០០០ នាក់បានដាក់ពាក្យសុំទិដ្ឋាការ(VISA)ជាមួយស្ថានទូតថៃក្នុងទីក្រុងយ៉ាំងហ្គោន ដើម្បីសុំសិទ្ធជ្រកកោនក្នុងប្រទេសថៃមួយរយៈ។ ការដាក់ស្នើរបស់ពលរដ្ឋមីយ៉ាន់ម៉ានេះធ្វើឡើងបន្ទាប់ពីវិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែប្រឈមមុខជាមួយផលវិបាកកាន់តែខ្លាំងឡើងៗ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃលោកស្រី Kanchana Patarachoke បានឲ្យដឹងថាស្ថានទូតថៃទទួលបាន E-mail ទ្វេដងដល់ ៨០០ ក្នុងមួយថ្ងៃ៖ ៤០០ ចេញដោយស្ថានទូត និង ៤០០ ផ្សេងទៀតដោយ VFS Global ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងសេវាកម្មប្រើប្រាស់ដោយបេសកកម្មការទូតទូទាំងពិភពលោកដែលភាគច្រើននៃ E-mail ទាំងនោះជាការស្នើ VISA របស់ពលរដ្ឋមីយ៉ាន់ម៉ា។

សម្រាប់លោកស្រី Kanchana Patarachoke ពលរដ្ឋមីយ៉ាន់ម៉ាអាចចូលប្រទេសថៃដោយគ្មានទិដ្ឋាការក្រោមកិច្ចព្រមព្រៀងអាស៊ាន ប៉ុន្តែការស្នាក់នៅអតិបរមាគឺត្រឹមតែ ១៤ ថ្ងៃប៉ុណ្ណោះ។ក៏ប៉ុន្តែជនជាតិមីយ៉ាន់ម៉ារាប់ពាន់នាក់បានប្រញាប់ប្រញាល់ចាកចេញពីប្រទេសខ្លួនចាប់តាំងពីរបបយោធាបានប្រកាសថាខ្លួនគ្រោងនឹងកោះហៅពលរដ្ឋឲ្យធ្វើកាតព្វកិច្ចយោធា ដោយយោធាមីយ៉ាន់ម៉ាតម្រូវឲ្យបុរសទាំងអស់ដែលមានអាយុពី ១៨-៣៥ ឆ្នាំ និងស្ត្រីដែលមានអាយុ ១៨-២៧ ឆ្នាំនឹងត្រូវតម្រូវឱ្យបម្រើក្នុងជួរយោធាយ៉ាងហោចណាស់ពីរឆ្នាំ។

គួរបញ្ជាក់ថាបីឆ្នាំបន្ទាប់ពីការដណ្តើមអំណាចក្នុងរដ្ឋប្រហារ យោធាកំពុងតស៊ូដើម្បីកំទេចក្រុមប្រឆាំងប្រដាប់អាវុធដែលរីករាលដាលដល់ការគ្រប់គ្រងរបស់ខ្លួន។អ្នកនាំពាក្យរបបយោធាបាននិយាយកាលពីដើមខែនេះថា មនុស្សប្រហែល ១៣ លាននាក់នឹងត្រូវប្រកាសឲ្យចូលខ្លួនបំពេញកាតព្វកិច្ចយោធា ។ អាជ្ញាធរថៃបាននិងកំពុងទប់ស្កាត់ការហូរចូលនៃប្រជាជនពីប្រទេសមីយ៉ាន់ម៉ា ហើយនាយករដ្ឋមន្ត្រីស្រីថា ថាវីស៊ីន បានព្រមានប្រឆាំងនឹងការចូលដោយខុសច្បាប់របស់ពលរដ្ឋមីយ៉ាន់ម៉ា៕

អ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃលោកស្រី Kanchana Patarachoke


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ថៃ មីយ៉ាន់ម៉ា
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង