Yearendyearend1140x150

ថៃហាមឃាត់ការប្រើប្រាស់«កញ្ឆា»តាមទីកម្សាន្តនាៗ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
កញ្ឆា

ថៃ៖ ប្រទេសថៃនឹងហាមឃាត់ការប្រើប្រាស់កញ្ឆានៅតាមទីកម្សាន្តនាៗនៅដំណាច់ឆ្នាំនេះ ប៉ុន្តែនៅតែបន្តអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់គោលបំណងវេជ្ជសាស្រ្តដដែល។ ការហាមឃាត់នេះបានបង្កើត ឲ្យតម្លៃកញ្ជាឡើយដល់ទៅ ១.២ ពាន់លានដុល្លារនៅឆ្នាំក្រោយ ស្របពេលដែលហាងដែលប្រើប្រាស់កញ្ឆារាប់ម៉ឺនភាគច្រើនមាននៅតាមស្ប៉ា ភោជនីយដ្ឋាន និងតំបន់មួយចនួនទៀត។

អ្នក​ទេសចរ​តម្រង់​ជួរ​ទិញ​កញ្ឆា​ពី​តូប​ចល័ត​ក្នុង​ទីក្រុង​បាងកកកាលពី ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២២

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Cholnan Srikaew បានអះអាងថា "ប្រសិនបើគ្មានច្បាប់គ្រប់គ្រងកញ្ឆា វានឹងត្រូវប្រើប្រាស់ខុស" ហើយនិងអាចប៉ះពាល់ដល់សុខភាពមនុស្ស និងសន្តិសុខសង្គមជាតិ។ លោកបានបន្តថា៖ ការប្រើប្រាស់កញ្ឆាខុសមានឥទ្ធិពលអវិជ្ជមានដល់កុមារថៃជាខ្លាំង។ ប្រទេសថៃបានក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលអនុញ្ញាតិឲ្យប្រើប្រាស់កញ្ឆាបាន ដោយដំបូងឡើយច្បាប់ប្រើប្រាស់អនុម័តសម្រាប់ការប្រើប្រាស់ជាឱសថនៅឆ្នាំ ២០២១ បន្ទាប់មកសម្រាប់ការប្រើប្រាស់កម្សាន្តនៅឆ្នាំ ២០២២៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ថៃ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង