Yearendyearend1140x150

ថៃចាប់ខ្លួន«ជនភៀសខ្លួន»មីយ៉ាន់ម៉ា៥៨នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទាហាន និងប៉ូលីសថៃបានចាប់ខ្លួនអ្នកស្វែងរកការងារខុសច្បាប់ចំនួន ៥៨ នាក់មកពីប្រទេសមីយ៉ាន់ម៉ានៅក្នុងតំបន់ព្រៃនៃស្រុក Thong Pha Phum ក្នុងខេត្ត Kanchanaburi កាលពីព្រឹកថ្ងៃព្រហស្បតិ៍

ថៃ៖ ជនជាតិមីយ៉ាន់ម៉ាភៀសខ្លួនចំនួន ៥៨ នាក់ត្រូវបានប៉ូលីសថៃចាប់ខ្លួនបន្ទាប់ពីបានឆ្លងដែនខុសច្បាប់ចូលទៅក្នុងស្រុក Thong Pha Phum កាលពីព្រឹកថ្ងៃព្រហស្បតិ៍។លោក Chakrit Tanpiroon មេស្រុក Thongpha Phum បាននិយាយថា មន្ត្រីមូលដ្ឋាន ទាហាន និងប៉ូលីសបានរកឃើញបុរស ៤៥ នាក់ និងស្ត្រី ១៣ នាក់កំពុងលាក់ខ្លួននៅក្នុងតំបន់ព្រៃក្បែរអាងស្តុកទឹកមួយក្នុងឃុំ Tha Khanum នៃស្រុកព្រំដែននៅម៉ោងប្រហែល ៦ ព្រឹកហើយអ្នកទាំងអស់នោះជាជនជាតិមីយ៉ាន់ម៉ា ដោយគ្មានឯកសារឆ្លងដែនច្បាស់លាស់។

បើតាមប៉ូលីសថៃបានឲ្យដឹងថាក្នុងពេលសាកសួរ ពួកគេបានប្រាប់សមត្ថកិច្ចថា ពួកគេបានបង់ប្រាក់ពី ១៥,០០០ ទៅ ២៥,០០០ បាត ឲ្យមេខ្យល់ដែលរកការងារឲ្យធ្វើនៅក្នុងប្រទេសថៃ បន្ទាប់មកអ្នកទាំងអស់ត្រូវបានប្រគល់ឱ្យនគរបាលមូលដ្ឋានដើម្បីចាត់ការតាមច្បាប់ ។ នេះជាការចាប់ខ្លួនអ្នកឆ្លងដែនខុសច្បាប់ជាលើកទីពីរនៅក្នុងតំបន់ក្នុងរយៈពេលជាងមួយសប្តាហ៍ប៉ុណ្ណោះ។ កាលពីថ្ងៃទី១៣ ខែមីនា អាជ្ញាធរបានឃាត់ខ្លួនជនចំណាកស្រុកខុសច្បាប់ចំនួន២២នាក់ ក្នុងនោះប្រុស១៧នាក់ និងស្ត្រី៥នាក់ នៅស្រុកថោងផាភូមិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ថៃ មីយ៉ាន់ម៉ា
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង