Yearendyearend1140x150

UN អំពាវនាវឱ្យរដ្ឋាភិបាលទាំងអស់បញ្ឈប់ការនាំចេញឥន្ធនៈទៅមីយ៉ាន់ម៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
យោធា​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​មួយ​នៅ​ក្នុង​ទិវា​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ក្រុងណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី ២៧ ខែ​មីនា ឆ្នាំ ២០២១

ហ្សឺណែវ៖ ស្ថាប័នសិទ្ធិមនុស្សឈានមុខគេរបស់អង្គការសហប្រជាជាតិបានយល់ព្រមកាលពីល្ងាចថ្ងៃព្រហស្បតិ៍ លើវិធានការនានាក្នុងគោលបំណងដាក់សម្ពាធលើប្រទេសមីយ៉ាន់ម៉ាបន្ថែម ដែលស្ថាប័នសិទ្ធិមនុស្សបានចោទប្រកាន់របរយោធាមីយ៉ាន់ម៉ាពីបទប្រើប្រាស់អំពើហិង្សាលើប្រជាជន និងសម្លាប់រង្គាលយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។

ក្រុមប្រឹក្សាសិទ្ធិមនុស្ស បង្កើតឡើងដោយប្រទេសសមាជិកចំនួន ៤៧ បានឯកភាពគ្នានូវវិធានការមួយចំនួននិងអំពាវនាវឱ្យរដ្ឋាភិបាលបណ្តាលប្រទេសទាំងអស់ជៀសវាងការនាំចេញ ឬលក់ប្រេងឥន្ធនៈទៅប្រទេសមីយ៉ាន់ម៉ា វិធានការនេះធ្វើឡើងភ្លាមៗដើម្បីជាការឆ្លើយតបចំពោះរបបសឹកយោធាដែលដឹកនាំដោយលោក មីន អ៊ុងឡាំង បានសម្លាប់ប្រជាជន និងធ្វើទារុណកម្មពលរដ្ឋខ្លួនអស់ជាច្រើនម៉ឺននាក់។

អ្នកជំនាញឯករាជ្យដែលទទួលបន្ទុកដោយក្រុមប្រឹក្សាបានព្រមានកាលពីខែមុនថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងបង្កើនអំពើហិង្សាលើជនស៊ីវិល ហើយបានប្រឆាំងនឹងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ព្រមទាំងបានសម្លាប់អ្នកទាំងអស់នោះថែមទៀតផង ដែលការធ្វើនេះជាការរំលោភច្បាប់អន្តរជាតិជាខ្លាំង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: មីយ៉ាន់ម៉ា
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង