Yearendyearend1140x150

អាស៊ានផ្តល់ជំនួយវេជ្ជសាស្ត្រ Covid-១៩ ដល់មីយ៉ាន់ម៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាព៖ The Nation

មីយ៉ាន់ម៉ា៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រគល់ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្តដែលមានតំលៃ ១.១ លានដុល្លារ ត្រៀមនឹងចែកចាយដោយសមាគមកាកបាទក្រហមមីយ៉ាន់ម៉ាសម្រាប់ការគាំទ្រភ្លាមៗ ក្នុងការឆ្លើយតប Covid-19 នៅក្នុងប្រទេសនេះ។នេះបើតាមការចុះផ្សាយរបស់ The Nation។ 

បើតាមលេខាធិការដ្ឋានអាស៊ាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន www.asean.org ថាការផ្តល់ជំនួយដំបូងរបស់អាស៊ានក្នុងប្រទេសមីយ៉ាន់ម៉ាគឺជាការធ្វើតាមសន្និសីទសន្យាដែលបានធ្វើឡើងនៅថ្ងៃទី ១៨ ខែសីហា។

លេខាធិការអាស៊ានបន្តថា សម្ភារៈទាំងនេះត្រូវបានបរិច្ចាគដោយរដ្ឋាភិបាលឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ទួរគី និងមូលនិធិ Temasek International ។

បន្ថែមពីនេះ ការជួយមីយ៉ាន់ម៉ា គឺបង្ហាញពីសាមគ្គីភាពក្នុងស្មារតី“ អាស៊ានតែមួយការឆ្លើយតបមួយ” ដើម្បីពង្រីកការជួយដល់ប្រជាជនមីយ៉ាន់ម៉ា ដោយសហគមន៍អាស៊ានផ្តោតលើការជួយប្រជាជន។

លេខាធិការអាស៊ាន បានថ្លែងអំណរគុណដល់ប្រទេសម្ចាស់ជំនួយទាំងបួននិងមូលនិធិ Temasek International ហើយបានបង្ហាញនូវទំនុកចិត្តរបស់លោកថាជំនួយនេះនឹងជួយសម្រាលទុក្ខលំបាករបស់ប្រជាជនមីយ៉ាន់ម៉ាក្នុងគ្រាដ៏សំខាន់នេះ។

យ៉ាងណាមិញ លេខាធិការអាស៊ាន បានអំពាវនាវឱ្យប្រទេសផ្សេងទៀតចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌សម្រាប់ដំណាក់កាលទី ១ ជាបន្ទាន់ និងដំណាក់កាលទី ២ នៅដំណាក់កាលក្រោយ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង