Cct850x100 1
1800px x h300px kh

ខេត្តព្រះសីហនុ៖អ្នកជំងឺកូវីដនៅកាស៊ីណូ«ដឹសេនជូរី»ទទួលការព្យាបាលដិតដល់

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតបំភ្លឺមួយ ថាអ្នកជំងឺកូវីដ ដែលកំពុងសម្រាកព្យាបាលនៅកាស៊ីណូ ដឹសេនជូរី បានទទួលការព្យាបាលដិតដល់ពីសំណាក់គ្រូពេទ្យ។ ការអះអាងនេះ បន្ទាប់ពីមានអ្នកជំងឺមួយចំនួនបាន ចោទប្រកាន់មកលើអាជ្ញាធរខុសពីការពិត។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អ្នកជំងឺទាំងអស់ដែលកំពុងសម្រាកព្យាបាលជំងឺ នៅកាស៊ីណូ ដឹសេនជូរី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅទីតាំងអាគារធ្វើការរបស់អ្នកទាំងនោះ ដែលត្រូវបានរដ្ឋបាលខេត្តកំណត់ជាទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តបានបន្តទៀតថា កន្លងមកមានអាខោនហ្វេសបុកឈ្មោះ Doung Chan Sreypov បានធ្វើការ Live ផ្ទាល់ដោយមានគ្នាចំនួន០៥នាក់ បានចោទប្រកាន់មកលើអាជ្ញាធរខេត្តថា ពួកខ្លួនបានធ្វើតេស្តមានវិជ្ជមានកូវី៥-១៩ តែមិនត្រូវបានគេបញ្ជូនទៅព្យាបាលឡើយ ដែលផ្ទុយស្រឡះពីការពិតទាំងស្រុង។

ដូច្នេះហើយ រដ្ឋបាលខេត្តបានធ្វើការច្រានចោលការចោទប្រកាន់នេះ ហើយបុគ្គលដែលបានចោទប្រកាន់មកលើអាជ្ញាធរ ក៏បានសន្យាថានឹងធ្វើការ Live ផ្ទាល់ ដើម្បីបកស្រាយអំពីការយល់ច្រឡំរបស់ពួក គាត់មកលើក្រុមគ្រូពេទ្យ និងអាជ្ញាធរខេត្តផងដែរ។

គួររំលឹកថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១កន្លង មកក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកពីបុគ្គលិកបម្រើការនៅកាស៊ីណូ ដឹសេនជូរី និង អគារស្នាក់នៅបុគ្គលិកកាស៊ីណូ ដឹសេនជូរី ស្ថិតនៅ ជាលទ្ធផលគឺបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់។

រដ្ឋបាលខេត្តបានលម្អិតថា ក្នុងករណីដែលអ្នកជំងឺដែលកំពុងស្នាក់នៅព្យាបាល នៅក្នុងទីតាំងខាងលើមាន បំណងចង់ប្តូរទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងដែលរដ្ឋបាលខេត្តបានរៀបចំ សូមទំនាក់ទំនងក្រុមការងារប្រចាំការ តាមរយៈលេខទូរស័ព្ទ ០៩៣៩៩៩១៦៨ ដើម្បីធ្វើការសម្របសម្រូលជូន។

ទាក់ទងនឹងការលើកឡើងថា មានការបង្ខាំង និងបង្ខំបុគ្គលិកឱ្យធ្វើការនៅក្នុងកាស៊ីណូខាងលើ ដោយគ្មានការព្រមព្រៀង រដ្ឋបាលខេត្តនឹងធ្វើការស៊ើបអង្កេតឱ្យបានលម្អិតបំផុត ករណើរកឃើឃើញមានប្រព្រឹត្តបទល្មើស នោះរដ្ឋបាលខេត្តនឹងចាត់ការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ៕

Khcct banner

អត្ថបទទាក់ទង