អតិថិជនមីក្រូហិរញ្ញវត្ថុជាង១៨ម៉ឺននាក់ ទទួលការបន្ធូរលក្ខខណ្ឌសងបំណុលក្នុងអំឡុងកូវីដ-១៩
ភ្នំពេញ៖គិតថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ មានអតិថិជនចំនួន ១៩៦ ៣០៧នាក់ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ បានស្នើសុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ធ្វើការរៀបចំកម្ចីឡើងវិញតាមលទ្ធភាពសងរបស់ខ្លួន។នេះបើយោងតាមរបាយការណ៍របស់សហគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)