ភ្នំពេញ៖ ពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងទទួលបានការចាក់វ៉ាក់សាំងទាំងពីរប្រភេទដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងទៅកាន់ខេត្តផ្សេង បន្ថែមលើវិធានការបិទមិនឱ្យមានចរាចរណ៍មនុស្សចេញចូលខេត្តព្រះសីហនុ។
សម្ដេចហ៊ុន សែន បានថ្លែងក្នុងសារសម្លេងថា សម្ដេចនឹងជំរុញឱ្យមានការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋដែលក្រោមអាយុ៥៩ នឹងចាក់វ៉ាក់សាំង Sinopharm និង ថែមវ៉ាក់សាំង Astrazeneca សម្រាប់អ្នកមានអាយុ៦០ឆ្នាំឡើង សម្រាប់ប្រជាពលរដ្ឋផង មន្រ្តីរាជការផង និងអ្នកចូលនិវត្តន៍ផង ដោយវ៉ាក់សាំងនឹងដឹកទៅថ្ងៃស្អែកនេះ។
តាមរយៈសារសម្លេងដដែល សម្ដេចថាត្រូវតែទប់ស្កាត់បញ្ហាការរាលដាលកុំឱ្យឆ្លងទៅខេត្តផ្សេង ដោយធ្វើយ៉ាងណាកុំឱ្យមានចរាចរណ៍ផ្ដេសផ្ដាស ពិសេសអ្នកមិនទាន់បានពិនិត្យ និងមិនទាន់ធ្វើចត្តាឡីស័ក និងមើលឱ្យបានគ្រប់ជ្រុងជ្រោយចំពោះអ្នកធ្វើការកាស៊ីណូ ឬជនជាតិចិន ដែលច្រើនតែបំលាស់ទី៕