Cctimesw1140xh150cm copy

សម្ដេចហ៊ុន សែន៖ ត្បិតតែបិទចរាចរមនុស្ស តែមិនអាចបិទក្រុងព្រះសីហនុទាំងមូលបានទេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ តាមរយៈសារជាសម្លេងនាយប់ថ្ងៃទី០៣ មីនា នេះ សម្ដេចហ៊ុន សែន បានលើកឡើងថា ដើម្បីទប់ស្កាត់កុំឱ្យមានការរីករាលដាលជំងឺកូវីដ១៩ពីខេត្តព្រះសីហនុ ទៅខេត្តផ្សេងៗគឺត្រូវតែបិទចរាចរមនុស្សមិនឱ្យមានការចេញចូលផ្ដេសផ្ដាស តែយ៉ាងណាមិញមិនអាចបិទក្រុងទាំងមូលបានទេ ចំំណែកឯការដឹកទំនិញទៀតសោតគឺប្រព្រឹត្តទៅជាធម្មតា។ 

សម្ដេចហ៊ុន សែន បានមានប្រសាសន៍តាមរយៈសារសម្លេងក្នុងតេឡេក្រាមថា៖ «ទាក់ទងនិងករណីវិជ្ជមានកូវីដនៅខេត្តព្រះសីហនុ គឺបិទចរាចរមនុស្សទៅកាន់ខេត្តផ្សេង ធ្វើមិចកាត់បន្ថយមិនឱ្យមានការចេញចូល និងកំណត់ទៅតាមទីតាំងនានា។ ចំនែកអ្នកមិនទាន់បានពិនិត្យគួរតែមានការរារាំងមិនឱ្យធ្វើដំណើរ»។

សម្ដេចបន្តទៀតថា សម្ដេចមិនអាចបិទក្រុងព្រះសីហនុទាំងមូលបានទេ ដោយសារតែវាពាក់ព័ន្ធនិងទំនិញ តែចំពោះមនុស្ស គឺត្រូវតែមានការទប់ស្កាត់ ដើម្បីកុំឱ្យឆ្លងទៅខេត្តផ្សេង។

សម្ដេចអំពាវនាវថា សូមពលរដ្ឋដែលស្នាក់នៅខេត្តព្រះសីហនុផ្ទាល់មេត្តាកុំចេញក្រៅទៅខេត្តផ្សេងអី​។

ពិសេសសម្ដេច នឹងជំរុញឱ្យមានការចាក់វ៉ាក់សាំងទៅបន្តសម្រាប់អ្នកដែលក្រោមអាយុ៥៩ និង ថែមវ៉ាក់សាំង អាស្រ្តាហ្សេនីការ សម្រាប់៦០ឆ្នាំឡើង សម្រាប់ប្រជាពលរដ្ឋផង និងមន្រ្តីរាជការផង សម្រាប់ការចាក់វ៉ាក់សាំងនៅថ្ងៃស្អែកនេះ ។

តាមរយៈសារសម្លេងដដែល  សម្ដេចថាត្រូវតែទប់ស្កាត់បញ្ហាការរាលដាលកុំឱ្យឆ្លងទៅខេត្តផ្សេង ដោយធ្វើយ៉ាងណាកុំឱ្យមានចរាចរផ្ដេសផ្ដាស ពិសេសអ្នកមិនទាន់បានពិនិត្យ និងមិនទាន់ធ្វើចត្តាឡីស័ក និងមើលឱ្យបានគ្រប់ជ្រុងជ្រោយចំពោះអ្នកធ្វើការកាស៊ីណូ ឬជនជាតិចិន ដែលច្រើនតែបំលាស់ទី។ចំណែកឯការដឹកទំនិញ គឺត្រូវតែដំណើរការធម្មតាដើម្បីរក្សាលំនិងសេដ្ឋកិច្ច៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ ព្រះសីហនុ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង