
ព្រះសីហនុ៖ ខេត្តព្រះសីហនុ និងទីក្រុងសួយនីង សាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបត្តិការរយៈពេល ០៥ឆ្នាំ លើវិស័យអប់រំ ទេសចរណ៍ និងវប្បធម៌។ ការចុះហត្ថលេខានេះធ្វើឡើងតាមប្រព័ន្ធវីដេអូពីចំងាយ ស្តីពីកិច្ចសហប្រតិបតិ្តការរវាងខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា និងទីក្រុងសួយនីង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅក្នុងឱកាសនេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុសង្ឃឹមថា ភាគីទាំងពីរនឹងយកចិត្តទុកដាក់ក្នុងការអនុវត្តផែនការកិច្ចសហប្រតិបត្តិការនេះ ឱ្យទទួលបានជោគជ័យ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនខេត្តក្រុងទាំងពីរ និងដើម្បីពង្រឹង-ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក្នុងនាមខេត្តក្រុង សម្ព័ន្ធមេត្រីភាព (ព្រះសីហនុ-សួយនីង)៕