ភ្នំពេញ៖ ការរក្សាសំណើមក្នុងខ្លួន មានសារៈសំខាន់សម្រាប់សុខភាពនិងសុខុមាលភាព ព្រោះវាជួយរក្សាកម្រិតថាមពល បង្កើនសមត្ថភាពផ្លូវចិត្តនិងរាងកាយ ជួយដល់ការរំលាយអាហារ បង្កើនសុខភាពស្បែកនិងសម្រស់របស់លោកអ្នក។ ទឹកពិសាឋានសួគ៌បូកគោត្រូវបានផលិត និងវេចខ្ចប់នៅក្នុងសហគ្រាសផលិតទឹកពិសានៅលើភ្នំបូកគោ ដែលមានរយៈកម្ពស់១,០៧៥ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ជាប្រភពទឹកស្អាតមិនមានសារធាតុពុលនិងមេរោគផ្សេងៗ ហើយល្អចំពោះសុខភាពមនុស្សគ្រប់វ័យ។
លោកសៅ សារិន នាយកចាត់ការទូទៅស្តីទីសណ្ឋាគារឋានសួគ៌សុខា បានមានប្រសាសន៍ឲ្យដឹងថា “លក្ខណៈពិសេសរបស់ “ទឹកពិសាឋានសួគ៌បូកគោ ជាទឹកធម្មជាតិ នៅលើកំពូលភ្នំបូកគោ ដែលមានរយៈកម្ពស់១.០៧៥ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ខ្ពស់ជាងទឹកស្ទឹង អូរ អណ្តូង ទន្លេ ជាដើម”។
លោកបានបន្តថា “ប្រសិនបើទឹកពិសារចេញ ពីប្រភពទឹកស្ទឹង អូរ អណ្តូង ទន្លេរ គេត្រូវប្រើប្រាស់សារធាតុគីមី ដើម្បីបំបាត់ក្លិននិងធ្វើឱ្យថ្លា។ ប៉ុន្តែសម្រាប់ទឹកពិសាឋានសួគ៌បូកគោ ជាទឹកធម្មជាតិ ដែលមិនមានសារធាតុគីមីឡើយ”។
លោក សៅ សារិន បានបន្តឱ្យដឹងថា តាមការសិក្សារបស់អ្នកជំនាញការមកពីប្រទេសម៉ាឡេស៊ី បានការកោតសរសើរ និងទទួលស្គាល់ចំពោះគុណភាព នៃទឹកពិសាឋានសួគ៌បូកគោយ៉ាងខ្លាំង ដោយសារតែទឹកពិសាររបស់យើង មានប្រភពមកពីប្រភពទឹកដែលមាននីវ៉ូខ្ពស់ មិនមានសារធាតុគីមីនានាហូរចូលឡើយ។ លោកបន្តថា ដោយសារភ្នំបូកគោមានកំពស់ខ្ពស់ ហេតុនេះផ្ទៃបឹងផ្ទុកទឹករបស់យើងស្រូបយកដំណក់ទឹកភ្ញៀងស្អាត ដែលជាទឹកមិនរងការបំពុលពីផ្សែងបំពុល និងសារធាតុគីមីផ្សេងៗឡើយ។
កម្រិតPH៨របស់ទឹកពិសាឋានសួគ៌បូកគោ ជួយពង្រឹងជាតិអាល់កាឡាំង ដែលប្រឆាំងនឹងជំងឺបេះដូង ប្រឆាំងនឹងជាតិអាស៊ីតក្នុងរាងកាយ ជាពិសេសជួយឱ្យសម្ពាធឈាមដំណើរបានល្អ។ តាមការសិក្សា កម្រិតPHលើសពី៧ ត្រូវបានគេទទួលស្គាល់ថា ជាទឹកអាល់កាលីន ដែលល្អសម្រាប់សុខភាព ព្រោះវាអាចជួយក្នុងការបន្សាបជាតិអាស៊ីតនៅក្នុងខ្លួនយើង។
ទឹកពិសាឋានសួគ៌បូកគោជាទឹកពិសា ដែលទទួលស្គាល់ពីអង្គភាពអន្តរជាតិ ដែលបញ្ជាក់ពីសុវត្ថិភាពចំណីអាហារ មិនមានផលប៉ះពាល់ដល់សុខភាពអ្នកពិសា។
គ្រប់ជំហាននៃការផលិត ត្រូវបានដំណើរការដោយយ៉ាងល្អនិងមានការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយត្រូវបានផលិតដោយដោយប្រព័ន្ធចម្រុះ Reverse Osmosis និងសម្លាប់មេរោគដោយ UV និងOzone និងតាមការតម្រូវនៃស្តង់ដារកម្ពុជា CS 009:2005 សម្រាប់ទឹកពិសារប្រកប ដោយអនាម័យនិងគុណភាពខ្ពស់ ISO 9001-2015 ជាទឹកពិសាដែលមានគុណភាពទទួលស្គាល់តាមកម្រិតស្តង់ដារអន្តជាតិHACCP។
ទឹកពិសាឋានសួគ៌បូកគោមានបួនចំណុះ គឺចំណុះ៣៣០មីលីលីត្រ ៥០០មីលីលីត្រ១៥០០មីលីលីត្រ និង២០លីត្រ។
រោងចក្រផលិតទឹក ត្រូវបានសាងសង់នៅលើភ្នំបូកគោ ស្រុកទឹកឈូ ខេត្តកំពត ដោយប្រើប្រាស់នូវខ្សែចង្វាក់ផលិតកម្ម ទំនើបនិងបច្ចេកវិទ្យាខ្ពស់បំផុត។
លោក សៅ សារិន បានឲ្យដឹងទៀតថា ខែ្សចង្វាក់ផលិតកម្មនេះបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០១៧ មានសមត្ថភាពផលិតទឹកពិសារបានជាមធ្យម ចំនួន១.២០០កេសក្នុងមួយថ្ងៃ សម្រាប់ចំណុះ៥០០មលនិង៣៣០មល។ សម្រាប់ចំណុះ១៥០០មល ជាមធ្យមផលិតបានចំនួន១.២០០ដបក្នុងមួយថ្ងៃ។
លោក អ្នកអាចរកទិញទឹកពិសាឋានសួគ៌បូកគោ ពីក្រុមហ៊ុនដោយផ្ទាល់សម្រាប់ការប្រើប្រាស់ ក្នុងការិយាល័យ គេហដ្ឋាន ឬហាងលក់ទំនិញរបស់លោកអ្នកតាមរយៈលេខ088 94 94 614៕