Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

កម្ពុជា៖ ចំណូលពីការចុះបញ្ជី «រថយន្តលេខពិសេស»មានកំណើន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត។

ភ្នំពេញ៖ លេខចុះបញ្ជីរថយន្តនៅកម្ពុជា លក់បានចំនួន ២០១,៩៨០ លេខ ទទួលបានចំណូលសរុប ចំនួន ២៨០ ៧២៨ ២២៨ ៨០០ រៀល គិតចាប់តាំងពីខែ កញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្មើនឹង ៧០ ១៨២ ០៥៧ ដុល្លារអាមេរិក ក្នុងនោះដែរ ចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនក្នុងឆ្នាំ២០២១ ទទួលបានចំណូលថវិកាសរុបចំនួន ៦៨ ៦៤៦ ៣៤២ ៣០០ រៀល កើនឡើងប្រមាណ ៩% ធៀបនឹងឆ្នាំ២០២០។

នេះគឺជារបាយការណ៍ដែលក្រសួងសាធារណការនិងដឹកជញ្ជូននៃកម្ពុជាបង្ហាញ កិច្ចប្រជុំពិភាក្សាលើរបាយការណ៍វឌ្ឍនភាពនៃការលក់លេខចុះបញ្ជីរថយន្ត វឌ្ឍនភាពការងាររបស់អនុគណៈកម្មការកំណត់តម្លៃ និងរៀបចំការលក់ ឬដេញថ្លៃ និងអនុគណៈកម្មការផ្សព្វផ្សាយ និងផ្ដល់ជំនួយបច្ចេកទេស ដោយមានការចូលរួមពីសមាជិកគណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងសមាជិកនៃអនុគណៈកម្មការទាំងពីរផងដែរ កាលពីថ្ងៃទី២៣ មីនា ២០២២។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ដែលបានអញ្ជើញដឹកនាំកិច្ចប្រជុំបានកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមការងាររបស់អនុគណៈកម្មការជំនាញទាំងពីរ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ទោះបីក្នុងស្ថានភាពនៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ក៏ដោយ ក៏អនុគណៈកម្មការទាំងពីរនៅតែបានដំណើរការ និងអនុវត្តការងាររបស់ខ្លួនមាន ភាពល្អប្រសើរ និងទៀងទាត់ និងបានដោះស្រាយទាន់បញ្ហាទាន់ពេលវេលាផងដែរ។

ទន្ទឹមជាមួយគ្នានោះ លោកជំទាវរដ្ឋលេខាធិការ បានរំលឹកអំពីអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានលើកឡើងនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ ឱ្យរៀបចំរូបមន្តសម្រាប់ការគណនាថ្លៃបន្ថែមទៀតសម្រាប់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ដោយឃើញថាផ្លាកលេខប្រភេទនេះកាន់តែមានប្រជាប្រិយភាព ពេញនិយមខ្លាំងឡើងៗ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់ក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋឱ្យមានការយល់ដឹងកាន់តែប្រសើរឡើងអំពីលេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូលជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង