Yearendyearend1140x150

អ្នកបុរាណវិទូព្យាករណ៍ថាឆ្នាំ២០២២«ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត»កើតឡើង២ដង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅឆ្នាំ២០២២។

សៀមរាប៖ សាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ ជាច្រើន បានទៅទស្សនាព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ដែលចំនួននេះច្រើនកុះករ ក្រោយវិបត្តិជំងឺកូវីដរាតត្បាត២ឆ្នាំមកនេះ។ហើយព្រឹត្តិការណ៍នេះ ត្រូវបានអ្នកបុរាណវិទូព្យាករណ៍ថា អាចនឹងកើតមានចំនួន២ដងនៅក្នុងឆ្នាំ២០២២នេះ។

ដូចការគ្រោងទុកព្រឹត្តិការណ៍សមរាត្រីនៅឆ្នាំនេះ កើតឡើងចំថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ ដែលគេអាចមើលថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត ប្រសិនបើអាកាសធាតុអំណោយផលល្អ។ ដ្បិតឆ្នាំនេះ មានពពកបិទបាំងបន្ដិចក្ដី តែគេនៅអាចមើលឃើញព្រះអាទិត្យពណ៌ក្រហមស្រាល រះឡើងចំណុចកណ្ដាលកំពូលប្រាសាទ ហើយទេសចរបង្ហាញការសប្បាយរីករាយជាខ្លាំង។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ឲ្យដឹងថាសម្រាប់ឆ្នាំ២០២២ ថ្ងៃរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នៃសមរាត្រីខែមីនានេះ ត្រូវចំថ្ងៃទី២១ខែមីនា នៅវេលាប្រហែលជាចាប់ពីម៉ោង ៦និង៣០នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ។ អ្នកបុរាណ វិទូដដែលបានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២២ នេះអាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ខែកញ្ញា នឹងកើតមានម្ដងទៀត។

អ្នកជំនាញពន្យល់ថា សមរាត្រីគឺជាពេលវេលារវាងពេលថ្ងៃ និងពេលយប់ ឲ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃ វែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដីដែលតែងតែកើតមាននៅក្នុងពិភពលោក។ ក៏ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេស របស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឲ្យប្រាសាទ អង្គរវត្តបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង