
ក្រុងសេអ៊ូល៖ មន្ត្រីយោធានៅទីក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េខាងជើងហាក់ដូចជាបានបាញ់រ៉ុក្កែតជាច្រើនគ្រាប់របស់ខ្លួនចូលទៅក្នុងសមុទ្រលឿងកាលពីព្រឹកថ្ងៃអាទិត្យ។ មន្ត្រីយោធាកូរ៉េខាងត្បូងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា "មានការបាញ់ប្រហារដែលគេជឿថាជាគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់របស់កូរ៉េខាងជើងនៅព្រឹកនេះ"។ លោកបានបន្ថែមថា៖ «យើងកំពុងរក្សាជំហរត្រៀមការពាររបស់យើង»។
យោងតាមរបាយការណ៍បានឱ្យដឹងថា គ្រាប់រ៉ុក្កែតចំនួនបួនគ្រាប់ត្រូវបានបាញ់ក្នុងរយៈពេលមួយម៉ោងពីចូលទៅក្នុងសមុទ្រលឿងខណះទីតាំងដែលមិនបានបញ្ជាក់នៅក្នុងខេត្ត Pyongan របស់ប្រទេសកូរ៉េខាងជើងឡើយ ដោយគ្រាប់ផ្លោងបានចុះចតនៅសមុទ្រលឿង។ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបានបើកកិច្ចប្រជុំអនុក្រសួងជាបន្ទាន់បន្ទាប់ពីឧប្បត្តិហេតុនេះ។ មន្រ្តី កូរ៉េខាងត្បូងបន្តថា អាវុធពិតប្រាកដដែលកូរ៉េខាងជើងប្រើប្រាស់មិនត្រូវបានគេលើកឡើងនោះទេ ប៉ុន្តែពីមុនវាធ្លាប់បានសាកល្បងនូវអ្វីដែលគេហៅថា "គ្រាប់រ៉ុក្កែតច្រើនលើសលុប" ដែលមានសមត្ថភាពបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ក្នុងឱកាសជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
យ៉ាងណាមិញ កូរ៉េខាងជើងបាននិយាយថា ពួកវាខ្លះជា "ផ្កាយរណបឈ្លបយកការណ៍" ប៉ុន្តែអ្នកវិភាគនៅទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថាកំពុងធ្វើការដើម្បីបង្កើតប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ថ្មីមួយដែលដាក់ឈ្មោះថា "មីស៊ីលបិសាច" ។ប្រទេសនេះត្រូវបានហាមឃាត់មិនឱ្យធ្វើតេស្ដមីស៊ីលផ្លោង និងនុយក្លេអ៊ែរ ដោយអង្គការសហប្រជាជាតិ ដែលបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើទីក្រុងព្យុងយ៉ាង។
គួរបញ្ចាក់ថាទីក្រុងព្យុងយ៉ាងត្រូវបានគេជឿថាបានធ្វើការសាកល្បងអាវុធដ៏សំខាន់ចំនួនប្រាំបួនក្នុងឆ្នាំនេះ៕