Cctimesw1140xh150cm copy

ក្រសួងទេសចរណ៍រំពឹងថាវិស័យទេសចរណ៍កម្ពុជានឹងត្រលប់ប្រសើរឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/


ភ្នំពេញ៖ ក្រសួងទេសចរណ៍រំពឹងថា វិស័យទេសចរណ៍នៅកម្ពុជា នឹងវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ក្រោយចប់វិបត្តិនៃការរីករាលដាលជាសកលនៃវីរុសកូវីដ-១៩។

ក្រសួងទេសចរណ៍បញ្ជាក់ថា កម្ពុជាមានចក្ខុវិស័យសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នឹងវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញស្របតាមយុទ្ធនាការ «Stay Home Today, Travel Tomorrow»។ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាជន។

ប្រភព៖ ក្រសួងទេសចរណ៍


ជាមួយនឹងការរំពឹងទុកលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យមានការត្រៀមលក្ខណៈ និងគុណភាពសេវាកម្ម ជាពិសេសការយកចិត្តទុកដាក់ចំពោះអនាម័យ សុវត្ថិភាព សេវាកម្ម និងផលិតផលទេសចរណ៍ ជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអាស៊ានលើការងារត្រៀមលក្ខណៈ ក្រោយបញ្ចប់វិបត្តិកូវីដ-១៩។


គួរបញ្ជាក់ថា តាមការស្រាវជ្រាវរបស់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានបង្ហាញក្តីរំពឹងដែរថា ក្រោយបញ្ចប់វិបត្តិកូវីដ -១៩ខាងមុខនេះ កម្ពុជានឹងទទួលបានកំណើនទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិនដ៏ច្រើនលើសលុបជាមិនខាន ព្រោះបច្ចុប្បន្ននេះ កម្ពុជា-ចិនកាន់តែមានចំណងមិត្តភាពរឹងមាំដូចដែកថែប ហើយពិសេសការធ្វើដំណើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ទីក្រុងប៉េកាំងប្រទេសចិនកន្លងមក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង