ភ្នំពេញ៖ តំណាងសមាគមសម្ព័ន្ធខ្មែរចិននៅប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ខែឧសភានេះ បានប្រគល់លិខិតតែងតាំងជូនលោកជំទាវឧកញ៉ា ភាព ហៀកនៅឯទីស្នាក់ការក្រុមហ៊ុន ជីប ម៉ុង គ្រុប។លោកជំទាវឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុនជីបម៉ុងគ្រុប បានក្លាយជាប្រធានកិត្តិយសសមាគមសម្ព័ន្ធខ្មែរចិននៅប្រទេសកម្ពុជាជាផ្លូវការ។
លោក ហោម៉េនអនុប្រធានអចិន្ត្រៃនៃសមាគមសម្ព័ន្ធខ្មែរចិននៅប្រទេសកម្ពុជា បានអាននៅលិខិតជូនពររបស់អ្នក ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិនជូន ដែលជូនពរលោកស្រីឧកញ៉ា ភាព ហៀកបានចូលរួមក្នុងគ្រួសារធំនៃសមាគមសម្ព័ន្ធខ្មែរចិន។
អ្នកឧកញ៉ា ពុង ឃាវសែបានមានប្រសាសន៍ថា ៖ “ក្នុងនាមជាអង្គការតំណាងអោយកូនចៅខ្មែរខ្សែស្រលាយចិន និង ជនជាតិចិននៅក្នុងប្រទេសកម្ពុជា សមាគមសម្ព័ន្ធខ្មែរចិនបានដើរតួនាទីជាអ្នកសម្របសម្រួលកិច្ចការសមាគម យកការផ្សព្វផ្សាយវប្បធម៍ចិន អភិវឌ្ឍន៍វិស័យអប់រំ ជំរុញការកសាងសហគមចិន បម្រើដល់ប្រទេសកម្ពុជាអោយមានការរីកចម្រើន ជាកតព្វកិច្ចរបស់ខ្លួនឯង ដោយធ្វើកិច្ចការអ្វីៗទាំងអស់ដែលមានប្រយោជន៍ដល់សហគមន៍ចិននៅប្រទេសកម្ពុជា”។
ជាការឆ្លើយតបលោកជំទាវឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុនជីបម៉ុងគ្រុប បានថ្លែងអំណរគុណដល់សមាគមសម្ព័ន្ធខ្មែរចិនដែលបានជឿជាក់ទុកចិត្តលើលោកស្រី ហើយគាត់នឹងសហការល្អជាមួយថ្នាក់ដឹកនាំធ្វើកិច្ចទាំងឡាយដែលនាំអោយសមាគមចិននិងការអប់រំភាសាចិនមានការរីកចម្រើនថែមទៀត៕