Khmer suport khmer cc time

ក្រុមពាណិជ្ជករ សេដ្ឋី អ្នកវិនិយោគិនធំៗ នៃសមាគមចិនទៀជីវជាង១ពាន់នាក់ នឹងជួបជុំគ្នានៅរាជធានីភ្នំពេញនាសប្តាហ៍ក្រោយ

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមសេដ្ឋី អ្នកពាណិជ្ជករ វិនិយោគិនធំៗ ក្នុងសមាគមចិនទៀជីវប្រមាណជាង ១ពាន់នាក់ មកពីជុំវិញពិភពលោក ចាប់ផ្តើមធ្វើដំណើរចូលប្រទេសកម្ពុជា ហើយគ្រោងជួបជុំគ្នាក្នុងរាជធានីភ្នំពេញនាសប្តាហ៍ក្រោយនេះ ដើម្បីចូលរួម «មហាសន្និបាតធុរជនចិនទៀជីវ ពិភពលោក លើកទី១១»។ជាមហាសន្និបាត លើកដំបូងដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយជាឱកាសមាសសម្រាប់កម្ពុជា ផ្សព្វផ្សាយពីសក្ដានុពលសេដ្ឋកិច្ច និងការទាក់ទាញការវិនិយោគពីបរទេស។

មហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១នេះ គ្រោងចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦ ក្រោមប្រធានបទ «រលកទៀជីវរះឡើងតាមដងទន្លេមេគង្គ ពាណិជ្ជកម្មតភ្ជាប់ទិសទាំងបួន» ដែលត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ។រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងដ៏សំខាន់មួយ ដែលជនជាតិខ្មែរដើមកំណើតចិនទៀជីវបានចាក់ឫសរស់នៅ និងអភិវឌ្ឍអស់ជាច្រើនជំនាន់មកហើយ។

មហាសន្និបាតធុរជនចិនទៀជីវ ពិភពលោក លើកទី១១ មានភ្ញៀវកិត្តិយសជាង ១ពាន់នាក់ មកពីសមាគមធុរជនចិនទៀជីវជាង ១០០ នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក បានចុះឈ្មោះចូលរួម។ ក្នុងចំណោមអ្នកចូលរួមទាំងនោះ ភាគច្រើនលើសលប់គឺជា សហគ្រិន និងអ្នកជំនួញ ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីការចាប់អារម្មណ៍របស់ធុរជនចិនទៀជីវពិភពលោក ចំពោះទីផ្សារ និង ឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ក្នុងមហាសន្និបាតនេះក៏មានរៀបចំពិព័រណ៍ដោយមានស្តង់តាំងបង្ហាញជាង ៣០០ ស្តង់ សម្រាប់បង្ហាញផលិតផលរបស់សហគ្រាសចិន និងសហគ្រាសមកពីតំបន់ឆាវសាន ផលិតផលពិសេសរបស់ប្រទេសកម្ពុជា គម្រោងឧស្សាហកម្ម និងឱកាសវិនិយោគនានា។ទន្ទឹមនឹងនេះ ក៏មានការរៀបចំកម្មវិធីផ្គូផ្គងដៃគូពាណិជ្ជកម្ម ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងសហគ្រាសកម្ពុជា និងចិនផងដែរ៕

Khcct banner

អត្ថបទទាក់ទង