
ហូជីមិញ៖ ការិយាល័យរដ្ឋាភិបាលវៀតណាម បាននិយាយកាលពីថ្ងៃពុធថា ប្រទេសវៀតណាមកំពុងសម្លឹងមើលទៅលើលទ្ធភាពនៃការផ្តល់ឱ្យពលរដ្ឋរបស់ខ្លួននូវការចាក់វ៉ាក់សាំងកូវិដ១៩ លើកទីបួនរបស់ពួកគេ។ ការិយាល័យនេះបានដកស្រង់សម្តីនាយករដ្ឋមន្ត្រីគឺលោក Pham Minh Chinh បាននិយាយថា វៀតណាមបានធ្វើការស្រាវជ្រាវ និង ស្តាប់អនុសាសន៍របស់ WHO ទាក់ទងនឹងការផ្តល់វ៉ាក់សាំង កូវិដ ដូសទីបួនដល់មនុស្សបន្ថែម។ លោក Chinh ក៏បានស្នើឱ្យស្ថាប័នស្រាវជ្រាវពិនិត្យមើលលទ្ធភាពនៃការចាក់វ៉ាក់សាំង កូវិដ១៩ ដូសទីប្រាំនៅពេលចាំបាច់។
ប្រទេសវៀតណាម មានបំណងចាក់វ៉ាក់សាំងមនុស្សគ្រប់រូបដែលមានអាយុពី ១២-១៨ ឆ្នាំក្នុងខែនេះ ខណៈដែលកំពុងរៀបចំផ្តល់ឱ្យកុមារដែលមានអាយុ ៥ ឆ្នាំឡើងទៅការចាក់វ៉ាក់សាំងរបស់ពួកគេនៅពេលដែលពួកគេមាន។ ប្រទេសនេះបានចាក់វ៉ាក់សាំងជាង ២០០ លានដង ដោយភាគច្រើននៃប្រជាជនដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅត្រូវបានចាក់វ៉ាក់សាំងពេញលេញជាមួយនឹងការចាក់វ៉ាក់សាំងចំនួន ២ ដង។
គួរបញ្ចាក់ថា ប្រជាជនវៀតណាម ៤៤,៩ លាននាក់បានទទួលការចាក់វ៉ាក់សាំង កូវិដ១៩ របស់ពួកគេ ២ដូសរួចជាស្រេច ខណៈដែលនីតិវិធីនៃការចាក់វ៉ាក់សាំង សម្រាប់កុមារអាយុពី ៥-១២ ឆ្នាំទើបតែត្រូវបានបញ្ចប់៕